ស្នេហ៍​ឆ្លង​ខេត្ត​

ស្នេហ៍​ឆ្លង​ខេត្ត​


យប់​មួយ​ទើបតែ​កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​សង្សារ​មួយ​គូ​បាន​សន្ទនា​គ្នា​តាម​រយៈ​ទូរ​សព្ទ​ដៃ អ្នក​ទាំងពីរ​នោះ​បាន​ស្រឡាញ់​គ្នា​ជាច្រើន​ខែ​ណាស់​មក​ហើយ ហើយ​ការ​ស្រឡាញ់​របស់​ពួកគាត់ ​គឺ​ចង់បាន​គ្នា​ជា​ស្វាមី ភរិយា​ ទៅ​ថ្ងៃ​អនាគត​ដូចគ្នា . . . ។ ក្ដី​ស្នេហា​មួយ​នេះ​គឺ​ខាង​ប្រុស​ជា​អ្នក​ចាប់​ផ្ដើម​ឡើង ខាង​ប្រុស​គាត់​បាន​លួច​ស្រឡាញ់​ខាង​ស្រី​អស់​រយៈពេល​១​ឆ្នាំ​កន្លះ​មក​ហើយ ​តែ​គាត់​មិនទាន់​ហ៊ាន​សារភាព​ស្នេហ៍​ប្រាប់​ដល់​ខាង​ស្រី​នៅឡើយ ព្រោះ​ដោយហេតុ ខាង​ស្រី​គាត់​រៀង​កាច​បន្តិច។

ដូច្នេះ​ហើយ​ក៏​ធ្វើ​ឱ្យ​​ខាង​ប្រុស​ចេះ​តែ​លាក់​ទុក​ក្ដី​ស្នេហ៍​មួយ​នេះ​នៅ​ក្នុង​ទ្រូង ​ឬ​អាច​និយាយ​បាន​ទៀត​ថា លាក់​ក្ដី​ស្នេហ៍​ទុក​ក្នុង​បេះដូង អស់​រយៈពេល​១​ឆ្នាំ​កន្លះ​តែម្ដង . . . ។ អ្នក​ទាំងពីរ​មាន​ឈ្មោះ​ដូច​ខាង​ក្រោម​៖ ខាង​ប្រុស​ឈ្មោះ សេង​លី នៅ​ខេត្ត​កំពង់ធំ ខាង​ស្រី​ឈ្មោះ សិលា នៅ​ខេត្ត​ពោធិ៍សាត់​។ បើ​យើង​សម្លឹង​ទៅ​មើល​ឈ្មោះ​របស់​ពួកគាត់ ​គឺ​ឃើញ​ថា​ពិតជា​ស៊ី​សង្វាក់​គ្នា​ណាស់​ពេក​ទៅ​ហើយ ព្រោះ​ឈ្មោះ​របស់​ពួកគាត់ គឺ​ចាប់​ផ្ដើម​ឡើង​ដោយ​អក្សរ "​ស​" ដូចគ្នា​និង​បញ្ចប់​ទៅ​វិញ​ដោយ​អក្សរ "​ល​" ដូចគ្នា​ទៀត​ គឺ​ពិតជា​កម្រ​នឹង​មាន​ណាស់ . . .​។ [...]