អូន​​​លែង​​​មាន​​​អតីតកាល​​​ហើយ

អូន​​​លែង​​​មាន​​​អតីតកាល​​​ហើយ


សូតា​និង​វុធ​ស្រលាញ់​គ្នាខ្លាំង​ណាស់​ តែ​ត្រូវ​ម្ដាយ​ឪពុក​សូតា​បដិសេធ ព្រោះ​គាត់​បាន​ភ្ជាប់​ពាក្យ​សម្ដី​កូន​ស្រី​ជាមួយ​បុរស​ម្នាក់​ទៀត​រួច​ទៅ​ហើយ​។ ប៉ុន្តែ​អ្នក​ទាំង​ពីរ​នៅ​តែ​លួច​ទាក់ទង​គ្នា​ រហូត​ដល់​ថ្ងៃ​សូតា​រៀបការ​ក៏​វុធ​នៅ​តែ​មិន​ដាច់​ចិត្ត​ពី​នាង។ ក្រោយ​រៀបការ សូតា​ត្រូវ​បុរស​ជា​ប្ដី​សង្ស័យ​ថា មិន​ទាន់​អស់​ចិត្ត​ពី​វុធ​ គេ​ចេះ​តែ​ដើរ​ចោល​នាង​ និង​ធ្វើ​បាប​នាង​រហូត​រលូត​កូន​ក្នុង​ផ្ទៃ។

វុធ​ធ្លាប់​ទាមទារ​ឱ្យ​នាង​លះលែង​ជាមួយ​បុរស​នោះ​ តែ​នាង​មិន​ព្រម ព្រោះ​នឹក​ដល់​កេរិ៍្ត​ឈ្មោះ​គ្រួសារ ទើប​ពួក​គេ​ត្រូវ​ឈ្លោះ​ប្រកែក​គ្នា លែង​ទាក់ទង​គ្នា​ដូច​ពី​មុន​។ ក្រោយ​មក សូតា​និង​ស្វាមី​ក៏​លះលែង​គ្នា ព្រោះ​មិន​អាច​នៅ​ចុះ​សម្រុង​គ្នា​បាន។ នាង​បាន​ផ្លាស់​ទៅ​រស់​នៅ​បរទេស​មួយ​រយៈ។ នៅ​ទី​នោះ នាង​បាន​ជួប​បុរស​ម្នាក់​ទៀត ដែល​ជា​មនុស្ស​សោះ​កក្រោះ​ មិន​ចេះ​ផ្អែម​ល្ហែម​ តែ​បាន​ធ្វើ​ឱ្យ​នាង​រីករាយ​ជាថ្មី រហូត​ដល់នាង​បាក់​ចិត្ត​ស្រលាញ់​គេ​ដោយ​មិន​ដឹង​ខ្លួន។ ​ថ្ងៃ​មួយ​ទើប​នាង​ដឹង​ថា ការ​ពិត​បុរស​ថ្មី​នោះ​គឺ​ជា...