អាគម​​​ខ្មៅ

អាគម​​​ខ្មៅ


តាមន្ត​គឺ​ជា​គ្រូ​អាគម​ម្នាក់​ដែល​តែង​តែ​ដាក់​អំពើ​គេ។ គាត់​បាន​រៀន​វិជ្ជា​នោះ​​ដោយ​លួចលាក់ ដើម្បី​បំពេញ​មហិច្ឆតា​ខ្លួន​ឯង។ មាន​មនុស្ស​មិន​តិច​នាក់​ទេ​ដែល​ត្រូវ​តា​មន្ត​ដាក់​អំពើ​ឱ្យ​ឈឺ​ស្លាប់ ហើយ​អ្វី​ដែល​គាត់​បាន​មក​វិញ​គឺ​លុយ​កាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​អ្នក​ដែល​មក​ពឹង​គាត់។ ក្រោយ​មក​តាមន្ត​ក៏​ធ្លាក់​ខ្លួន​ឈឺ ហើយ​អាការ​ជំងឺ​របស់​គាត់ គឺ​ដូច​ជា​អាការ​​របស់​អ្នក​ដែល​ត្រូវ​អាគម​ខ្មៅ​របស់​គាត់​ដែរ។ ទោះ​បី​ជា​គាត់​ចង់​ស្លាប់ ក៏​គាត់​មិន​អាច​ស្លាប់​បាន​ដែរ រហូត​ទាល់​តែ​គាត់​រក​ទាយាទ​ស្នង​បាន។ ប៉ុន្តែ​ចុងក្រោយ គ្រួសារ​របស់​គាត់​បាន​នាំ​គាត់​ទៅ​ជួប​ព្រះ​សង្ឃ ហើយ​គាត់​លែង​ចិត្ត​ដែល​ចង់​បន្ត​អាគម​ខ្មៅ​នោះ ទទួល​យក​ការ​អហោសិកម្ម​របស់​អ្នក​ជុំ​វិញ​ខ្លួន ទើប​គាត់​អាច​ស្លាប់​បាន។