ភូមិ​​​ស្រី បំភ្លៃ​ចិត្ត

ភូមិ​​​ស្រី បំភ្លៃ​ចិត្ត


បុរស​ជា​មន្ត្រី​ឥណទាន​ពីរ​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិ​ដាច់​ស្រយាល​មួយ​ក្នុង​ស្រុក​ពារាំង​ខេត្ត​ព្រៃវែង នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់​គត់។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ខ្មោច​លង​ឥត​ឈប់ ឥត​ឈរ ដែល​ធ្វើ​ឱ្យ​គាត់​ពិបាក​បែង​ចែក​ថា អ្នក​ណា​ជា​មនុស្ស​មែន​ទែន អ្នក​ណា​ជា​ខ្មោច​បំភ័ន្ត​ភ្នែក។ បុរស​ទាំង​ពីរ​រត់​ផាស​ក្រញាំ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ពី​ឧបាសក​ទៅ​ជួប​ព្រះសង្ឃ គឺ​សុទ្ធ​តែ​ជា​ខ្មោច​ទាំង​អស់។ ចុង​ក្រោយ​អ្នក​ទាំង​ពីរ​ក៏​បាន​មក​ដល់​តូប​លក់​កាហ្វេ​មួយ​ហើយ​ ត្រូវ​អ្នក​លក់​កាហ្វេ​នេះ​ប្រាប់​ថា អ្នក​ណា​ក៏​ដោយ​ដែល​មាន​បំណង​អាក្រក់​មក នឹង​ត្រូវ​ខ្មោច​បំភ័ន្ត​សណ្ដំ​មិន​ខាន។ តែ​សម្រាប់​អ្នក​ទាំង​ពីរ ទោះ​ជា​គ្មាន​បំណង​អាក្រក់​អ្វី ក៏​គេ​បំភ័ន្ត​ដែរ ព្រោះ​គេ​ចង់​ប្រដៅ​ជា​មុន មុន​នឹង​ធ្វើ​ខុស​ទាន់។