អស់ពេលនិយាយសូមទោស
សុភ័ក្ត្រនិងកល្យាណរៀបការច្រើនឆ្នាំមកហើយ តែនៅមិនទាន់មានកូន។ ថ្ងៃមួយសុភ័ក្ត្រត្រូវចុះទៅខេត្តបំពេញបេសកកម្ម យប់ចុងក្រោយមុនត្រលប់មកភ្នំពេញ គេនិងមិត្តភ័ក្ដិបានចូលក្លឹបក៏ជួបស្រីស្អាតម្នាក់។ ពួកគេបានទាក់ទងគ្នា រហូតធ្វើរឿងលើគ្រែជាមួយគ្នានៅយប់នោះ។ ត្រលប់មកភ្នំពេញវិញ សុភ័ក្ត្រតែងនឹកដល់នាង រហូតលែងយកចិត្តទុកដាក់ជាមួយប្រពន្ធ និងប្រើហិង្សាទៀតផង។ ទង្វើរបស់សុភ័ក្ត្រដែលបានធ្វើពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យប្រពន្ធឆ្អែតចិត្ត។