ប្ដី​លេង ប្រពន្ធ​មែន

ប្ដី​លេង ប្រពន្ធ​មែន


ក្នុង​វ័យ​ជិត​៣០​ឆ្នាំ បុស្បា​នារី​ស្រស់​ស្អាត មាន​ត្រឹមតែ​ការងារ​ជា​អ្នក​ថត​រូប​កំប៉ិកកំប៉ុក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ម៉ាក់​ប៉ា​របស់​នាង​បារម្ភ​ពី​អនាគត​នាង។ ក្រោយ​មក មិត្ត​ប៉ា​របស់​នាង​បាន​ស្ដី​ដណ្ដឹង​​​នាង​ទៅ​ឱ្យ​កូន​ប្រុស​​គាត់ ដែល​បុស្បា​យល់ថា​កូន​កំលោះ​មាន​វ័យ​ក្មេង​ជាង​នាង ទើប​នាង​ប្រកែក​មិន​ព្រម​យក។ ប៉ុន្តែ​ដោយសារ​ប្អូនស្រី​របស់​នាង​ជួយ​ផ្ដល់​គំនិត​ឱ្យ​យក​ប្ដី​ក្មេង​ស្រួល​គ្រប់​គ្រង គួបផ្សំ​នឹង​ម៉ាក់​របស់​នាង​បើកផ្លូវ​ឱ្យ​នាង​ចាប់​អាជីព​ជា​អ្នក​ថតរូប​ពេញលេញ​បើសិនជា​នាង​ព្រម​រៀបការ ដូច្នេះ​បុស្បា​ក៏​យល់​ព្រម​រៀបការ​នឹង​ប្ដី​ដែល​នាង​គិត​ថា​មាន​វ័យ​ក្មេង​ជាង​នាង។ ប៉ុន្តែ​បុស្បា​មិន​ល្ងង់​នោះ​ទេ ព្រោះ​នាង​បាន​ដាក់​លក្ខខណ្ឌ​នឹង​ប្ដី​ក្មេង​របស់​នាង​មុននឹង​រៀបការ​ជាមួយគ្នា ដើម្បី​សម្រេច​សុបិន​របស់​នាង។ អ្នកណា​ទៅ​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​បន្ត​ទៀត ខណៈ​បុស្បា​ចាត់​ទុក​ប្ដី​របស់​នាង​ជា​ប្ដី​លេងៗ​របស់​នាង ប៉ុន្តែ​ប្ដី​របស់​នាង​បាន​ចាត់​ទុក​នាង​ជា​ប្រពន្ធ​មែនទែន​នោះ? វា​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ​ក្នុង​ការ​ដាក់ចិត្ត​ស្រឡាញ់​មនុស្ស​ដែល​ខ្លួន​មិន​ធ្លាប់​ស្រឡាញ់ និង​រឹត​តែ​មិន​អាច​ទទួល​យក​បាន នៅ​ពេល​ដែល​ប្ដី​ក្មេង​ដែល​បុស្បា​បាន​ប្រគល់​បេះ​ដូង​ទៅ​ឱ្យ បែរជា​លេច​ឭ​ថា​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជា​មួយ​នឹង​ប្អូនស្រី​របស់​នាង​រហូត​មាន​កូន​នឹង​គ្នា។