ជួប​ស្នេហ៍​ជាថ្មី

ជួប​ស្នេហ៍​ជាថ្មី


តើ​មាន​អ្វី​រំភើប​ចិត្ត​ជាង​បាន​អង្គុយ​ក្បែរ​ Crush ក្នុង​ថ្នាក់​រៀន​ជាមួយ​គ្នា​នោះ? Visara គឺ​ជា​ទេវបុត្ត​សង្សារ​ដែល​ ​Melisia បាន​លួច​ស្រឡាញ់​យូរ​ហើយ។ ប៉ុន្មាន​ខែ​ដែល​ពួក​គេ​រៀន​ជាមួយ​គ្នា​បាន​បង្កើត​អនុស្សាវរីយ៍​ជា​ច្រើន​រាប់​មិន​អស់។ ត្បិត​ថា​ពួក​គេ​ស្និទ្ធស្នាល​នឹង​គ្នា​មែន​ តែ​ Visara បែរ​ជា​ប្រើ​ពាក្យ​ថា​ «ប្អូន​ស្រី​» សម្រាប់​ហៅ​ Melisia ទៅ​វិញ​មុន​ពេល​គេ​​ឡើង​យន្តហោះ​ទៅ​បន្ត​ការ​សិក្សា​នៅ​ កាណាដា ។ Visara ក៏​មិន​ចង់​ចាត់​ទុក​ Melisia ត្រឹម​ប្អូន​ស្រី​ដែរ ហើយ​គេ​តែង​បន្ទោស​ខ្លួន​ឯង​ជា​និច្ច។ ចំណែក​ Melisia ក្រោយ​មក​ក៏​បាន​បំណង​​ជាប់​ទៅ​រៀន​នៅ​បារាំង​ផង​ដែរ។ នៅ​លើ​ទឹក​ដី​បារាំង​នេះ​ហើយ​ដែល​ Melisia បាន​ប្រទះ​នឹង​ការ​ភ្ញាក់​ផ្អើល​មួយ​បន្ទាប់​ពី​គេ​បាន​ជួប​​ និង​ធ្វើ​ការ​ជាមួយ​លោក​ CEO សង្ហា​ម្នាក់​ឈ្មោះ​ David។ ចង់​ដឹង​រឿង​រ៉ាវ​នឹង​ទៅ​ជា​យ៉ាង​ណា​ តោះ​ចុច​អាន៖