អន្ទាក់ស្នេហ៍រាជនី
រាជនីគឺជាមនុស្សស្រីម្នាក់អាយុ៣២ឆ្នាំ ជាស្ត្រីដែលជោគជ័យទៅលើជំនួញ តែក៏ជាមនុស្សម្នាក់ ដែលមានទស្សនៈថា មនុស្សស្រីការយកប្ដីមិនសំខាន់ទេ។ ម្យ៉ាងទៀត ប៉ារាជនីបានចុះចេញពីផ្ទះ ទៅនៅជាមួយស្រីផ្សេង ដោយបោះបង់នាង និងម្ដាយនាង ដែលកំពុងមានប្អូនស្រីនាងនៅក្នុងពោះ ទើបជាហេតុធ្វើឱ្យនាងទុកស្នេហាជាការលេងសើច។ ពីមុនរហូតដល់ពេលនេះ នាងមានសង្សារ៥នាក់ហើយ ដែលបែកគ្នា។ សង្សារទី៦ ឈ្មោះនរៈបុត្រ ជាមនុស្សប្រុសម្នាក់ដែល ស្រឡាញ់នាងដោយស្មោះ ហើយនាងក៏មានចិត្តស្រឡាញ់គេដែរ តែដោយសារតែទស្សនៈនាងពីដើមមក បានធ្វើឱ្យនាងបង្ខំចិត្តបែកពីគេ។
ថ្ងៃមួយសង្សារចាស់ម្នាក់របស់រាជនី ខឹងនឹងរាជនីដែលយកស្នេហាគេមកលេងសើច បោះបង់គេ រហូតមានចិត្តគុំធ្វើបាបនាង។ តែត្រូវនរៈបុត្រជួយទាន់ រហូតមានគ្រោះថ្នាក់ខ្លួនឯង។