ជំនាងផ្ទះ​សង្ហា

ជំនាងផ្ទះ​សង្ហា


សាច់រឿង​ផ្ដើម​នៅ​ពេល​ដែល រីតា នៅ​ជាមួយ​អមនុស្ស​ឈ្មោះ ពិស្ដារ អស់​​មួយ​រយះ​ហើយ​។ ពិស្ដារ​ជា​ខ្មោច​ជំនាង​ផ្ទះ​​ដែល​​ប្រាប់​មិន​ឲ្យ​​នាង​ចេញ​​ទៅ​ណា​ដោយ​មិន​បញ្ជាក់​មូលហេតុ​ច្បាស់លាស់​សោះ​។ ​ ​ថ្ងៃ​មួយ​ពិស្ដារ​ស្រាប់​តែ​​បាត់​ខ្លួន រីតា​ក៏​ចាប់​ផ្ដើម​បារម្ភ​ពី​គេ​។ នាង​អាច​ចេញ​ក្រៅ​បាន​ហើយ តែ​នាង​បែរជា​ត្រូវ​​ខ្មោច​ស្រី​​ម្នាក់​ធ្វើបាប​។ ​ពិស្ដារ​ព្យាយាម​ការពារ រីតា ហើយ​ត្រូវ​ខ្មោច​ស្រី​ធ្វើ​ឲ្យ​ពួកគេ​របួស​ទាំង​ពីរ​នាក់​។ ពិស្ដារ​សម្រេចចិត្ត​ប្រើ​មន្តអាគម​ដែល​ជា​កម្លាំង​សំ​ខាន់​របស់​គេ​ដើម្បី​កម្ចាត់​ខ្មោច​ស្រី​នោះ តែ​គេ​ត្រូវ​បាត់បង់​ថា​ម​ពល​ដែល​អាច​ឲ្យ​រីតា​មើល​ឃើញ​និង​ស្ដាប់​ឮ​​​ហើយ​គេ​ក៏​រលាយ​បាត់​ បន្តិច​ម្ដង​ៗ​​ទាំង​អាល័យ​។