Captain បណ្ដូលចិត្ត
ពីក្មេងកំព្រាម្នាក់បានក្លាយជានារីអាកាសចរដ៏ស្រស់ស្អាត ធីតាមិនចេះចុះចាញ់នឹងបញ្ហានៅចំពោះមុខឡើយ។ នាងជាក្មេងស្រីម្នាក់ ដែលមិនព្រមឱ្យនរណាម្នាក់មើលងាយនាងបានដោយសេរី។ ការតស៊ូនិងភាពអំណត់អត់ធន់របស់នាងធ្វើឱ្យបេះដូងលោកCaptainទន់ល្អូកចូលក្នុងអន្លង់ស្នេហ៍នាងក្រមុំ តែក្មេងស្រីម្នាក់នេះជាមនុស្សមានបេះដូងដែក មិនងាយនឹងស្រលាញ់នរណាងាយៗឡើយ។ តើលោកCaptainសង្ហាធ្វើយ៉ាងណាទើបអាចរកសោចាក់បើកទ្វារបេះដូងរបស់ក្រមុំតូចម្នាក់នេះបាន?