បេះដូងនេះ សុំបានអត់?
តាំងពីរៀននៅវិទ្យាល័យ កូនប្រុសទីមួយរបស់លោកជំទាវនិមលបានបាក់ចិត្តស្រលាញ់ក្មេងស្រីកំពូលឆ្នាស់ម្នាក់ឈ្មោះសុភាព។ នាងជាមនុស្សស្រីដែលមិនចេះគិតអ្វីក្រៅតែពីការសិក្សាប៉ុណ្ណោះ។ វិសុទ្ធបានត្រឹមតែលួចមើលនាងពីចម្ងាយព្រោះគេដឹងថា នាងមិនមានកែវភ្នែកសម្រាប់មើលអ្វីផ្សេងក្រៅតែពីសៀវភៅលំហាត់របស់នាងឡើយ។ ដប់ឆ្នាំក្រោយមក វិសុទ្ធជួបនឹងម្ចាស់ស្នេហ៍ដំបូងរបស់គេម្ដងទៀត។ លើកនេះគេគិតថា គេនឹងមិនបណ្ដោយឲ្យមនុស្សស្រីម្នាក់នេះរបូតចេញពីដៃរបស់គេបានឡើយ។ គេព្យាយាមរៀបចំរាយអន្ទាក់ជាច្រើនដើម្បីទាក់ទាញបេះដូងនាងឲ្យមកចាប់អារម្មណ៍លើរូបគេជាងការងារនៅក្នុងដៃរបស់នាង។ មនុស្សស្រីសោះអង្គើយមិនចេះយកចិត្តអ្នកដទៃ តែមានបេះដូងមួយទន់ភ្លន់ហើយធ្លាប់ឈឺចាប់ដោយសារតែគូដណ្ដឹងក្បត់ចិត្តនៅនឹងភ្នែក បានសច្ចាថានឹងមិនទទួលយកមនុស្សប្រុសមកក្នុងបេះដូងនាងសារជាថ្មីម្ដងទៀតឡើយ។ តើវិសុទ្ធធ្វើយ៉ាងណា ទើបអាចរកសោរចាក់បើកទ្វារបេះដូងមនុស្សស្រីម្នាក់នេះបាននោះ?