នៅពីក្រោយសុបិនមួយ
នារីជាប់អាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅអាមេរិក ដើម្បីសម្រេចសុបិនចង់ក្លាយជាមេធាវី។ តែជាអកុសល ម្ដាយរបស់នាងបានស្លាប់ដោយសារជំងឺមហារីក ដោយមិនបាននៅមើលពីភាពជោគជ័យរបស់នាងឡើយ គឺបានត្រឹមឃើញនាងតាមVideo live នៅថ្ងៃដែលនាងទទួលសញ្ញាប័ត្រប៉ុណ្ណោះ។ ក្រោយពីម្ដាយស្លាប់ នារីក៏បានស្គាល់គ្នាជាមួយនឹងវិជ្ជមាន ដែលជាគ្រូពេទ្យដែលតែងតែព្យាបាលម្ដាយរបស់នាង រហូតបានរៀបការជាមួយគ្នា។