កុងត្រាព្រឺព្រួច

កុងត្រាព្រឺព្រួច


ដាវីតា គឺជាអ្នកនិពន្ធរឿង និងជាមនុស្សដែលខ្លាចខ្មោចបំផុត។ ថ្មីៗនេះ នាងបានចូលបម្រើការងារនៅក្នុងផលិតកម្មភាពយន្តមួយ ដែល ថាវង្ស ជាផលិតករ និងមានគម្រោង ផលិតរឿងខ្មោច ដើម្បីបញ្ចាំងនៅរោងកុន។ នៅក្នុងកុងត្រាការងារ នាងក៏បានទទួលយកលក្ខខណ្ឌគ្រប់បែបយ៉ាងរបស់ក្រុមហ៊ុន ដើម្បីធានាថា រឿងខ្មោចដែលសរសេរ ឬផលិតចេញ ត្រូវតែមានគុណភាព។ ទោះបីជាយ៉ាងណាក៏ដោយ ថាវង្ស តែងបដិសេធនូវរាល់ស្នាដៃរឿងខ្មោចរបស់ដាវីតា ព្រោះមិនទាន់ល្អគ្រប់គ្រាន់។ ទីបំផុត ថាវង្ស ដាក់កំហិតឱ្យដាវីតា ទៅជួលបន្ទប់គេងមួយ នៅជាប់នឹងបន្ទប់ដែលទើបនឹងមានអ្នកស្លាប់ថ្មីៗ ដើម្បីទទួលបានបទពិសោធន៍ពិតៗ នៃអារម្មណ៍ខ្លាចខ្មោច ថាតើគួរឱ្យព្រឺព្រួចយ៉ាងណា។ ដាវីតា គ្មានសិទ្ធិតវ៉ាជាមួយថ្នាក់លើ ដ៏កាច និងតឹងតែងម្នាក់នេះឡើយ និងជាពិសេសគឺកិច្ចសន្យា ដែលបានចងនាងជាប់។