បុប្ផាឈៀងម៉ៃ

បុប្ផាឈៀងម៉ៃ


មនុស្សម្នាក់ៗចូលចិត្តពាក្យថាឈ្នះបំផុតតែពុំយល់ថាអ្វីទៅជាន័យពិតរបស់ពាក្យនេះទេ។គឺអ្នកដែលចេះប្រើពេលវេលានិងការរស់នៅទើបឈ្នះជីវិត មិនដណ្តើមភាពទាល់ច្រក ហើយអត់ធ្មត់ទទួលពាក្យចាញ់ ជានិច្ច! អូនធ្លាប់និយាយប្រាប់បងថាទឹកហូរទៅមិនអាចត្រឡប់មកវិញឡើយ តែអូនភ្លេចគិតទឹកទន្លេដែលហូរទៅឆ្ងាយពេលត្រូវខ្យល់ហួតហែងនៅក្នុងលំហ ត្រូវធាតុត្រ ជាក់អាចរលាយក្លាយជាដំណក់ទឹកភ្លៀងស្រោចស្រពក្នុងទន្លេដដែលបាន ! មានតែពេលវេលាទេដែល មិនអាចវិលថយក្រោយបាននោះ! ហេតុនេះហើយបងសូមឲ្យអូនទុកពេលវេលាពិតប្រាកដសម្រាប់បង ពេលវេលាដែលសារភាពអស់ពីពាក្យថាស្រឡាញ់។ ស្រឡាញ់អាចមានច្រើនយ៉ាងណាស់ តែក្តីស្រឡាញ់ដ៏បរិសុទ្ធអាចមានតែមួយ! ក្នុងដួងចិត្តបងអូន ជានារីឆ្លាតវៃហើយសែនទន់ភ្លន់តែបងជឿថា អូនពុំអាចមើលឃើញថាបេះដូងបងមានរូបអូនទេ ពិតជា មើលពុំឃើញទេ ! ព្រោះបេះដូងបងស្រោបដោយអំណាចគុណធម៍និងបំណុងជីវិត គ្មានឈឺចាប់ជាងការ ប្រព្រឹត្តខុសពីឆន្ទះនិងក្តីប៉ងប្រាថ្នានោះឡើយ ព្រំដែនដួងចិត្តមានឥទ្ធិពលណាស់រនាំងបេះដូងខ្ទាស់ពាក្យ ពិតឲ្យចាញ់សំណើចចំអកនៃលោកកិយ៍ស្នេហាបងបានត្រឹមតែខ្សឹបប្រាប់បេះដូងឲ្យជួយអង្វរពេលវេលា ជួយឃាត់ដំណើរព្រះសូរិយានិងផ្តាំអស់ទន្លេសមុទ្រឲ្យជួយដឹងឮរឿងស្នេហ៍ពិតសុភម្គលគ្មានទេនៅក្នុង ជីវិតព្រោះស្នេហា ពិតគឺជាការលះបង់ទៅហើយ…..។