ខ្មោចទាររបស់
ង៉ែតឃើញស្រីម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ចង់បានចិញ្ចៀនស្អាតនៅនឹងដៃនាង ក៏ស្ទុះទៅដោះយក ហើយទៅដើរទៅផ្ទះធ្វើដូចមិនដឹងរឿងអ្វី។ នៅយប់នោះដែរ ឪពុកបានឃើញក្មេងស្រីម្នាក់ឈរនៅក្បែររបងផ្ទះ គាត់គិតថាជាសង្សាររបស់កូន ពេលសួរនាងថារកអ្វី នាងតបវិញថាមកយករបស់ ក្រោយមកក៏បាត់ស្រមោលឈឹងសូន្យទៅ។
ទាំងប្ដីប្រពន្ធសុទ្ធតែយល់សប្ដិឃើញអាក្រក់ៗ ឃើញស្រីម្នាក់មកទារបស់វិញ បើមិនព្រមឱ្យទេ នឹងកាច់យកមនុស្សក្នុងគ្រួសារនេះទាំងអស់គ្នាមិនខាន។ ដោយសារនាយង៉ែតមានគ្រូកាន់តាមថែរក្សា ទើបគេមិនទាន់មានគ្រោះថ្នាក់ តែពេលរាសីធ្លាក់ គ្រោះនឹងមានជៀសមិនរួច បើមិនឱ្យរបស់ទៅគេវិញ។
នាយង៉ែតបម្រុងយកចិញ្ចៀនទៅលក់ តែមុននឹងយកទៅលក់ សាកពាក់វាលលេង ស្រាប់តែគ្រាន់តែស៊កចូលដៃភ្លាម ក៏ដោះលែងចេញ ហើយវាក្ដៅឡើងៗ ទោះដាក់សាប៊ូក៏ដោះមិនចេញដែរ ហើយវាក្ដៅមហាសែនក្ដៅ វាក្ដៅខ្លាំងជាងភ្លើងទៅទៀត! នាយជិះទៅរកពេទ្យឱ្យជួយ តែពេលជិះជិតដល់ពេទ្យក៏ស្រាប់តែដួលម៉ូតូត្មោល គ្រាន់តែដួលភ្លាម ដៃកាន់តែក្ដៅ ក្ដៅរហូតហុយផ្សែង ហើយក៏ដាច់បាត់តែម្ដងទៅ។ ចិញ្ចៀននោះ ត្រូវម្ដាយឪពុកសូមពីកូន យកទៅឱ្យបងប្អូនសពក្មេងស្រីនោះវិញ ហើយនាយង៉ែតក៏ត្រូវលោកគ្រូម្នាក់ ដែលបានជួយសង្គ្រោះ បិណ្ឌបាត្រយក ឱ្យទៅបួសរៀនធម៌ជាមួយគាត់។