រន្ទះកាមទេព

កាំរស្មីព្រះអាទិត្យថ្មីប្រៀបដូចផ្លេកបន្ទោរ ដែលគូសវាសក្នុងសភាពងងឹត ឯចិត្តមេត្តាប្រៀបបានដូចជាក្តីសង្ឃឹមនៃជនអានាថាដែលរង់ចាំហើយបន់ស្រន់ឲ្យមេឃភ្លៀង ព្រោះគេចង់បានពន្លឺផ្លេកបន្ទោរមកជួយបំភ្លឺអាកាសអាប់អួរ ហើយបន់ស្រន់ឲ្យភ្លៀងរួចមេឃស្រលះល្អកាំរន្ទះខ្លាំងក្លាបែបណានៅចាញ់ចិត្តបងទេ ដែលខ្វះធម៌មេត្តារន្ទះចិត្តកាចសាហាវពេកណាស់...! ស្រីកម្សត់ម្នាក់លន់តួសុំក្តីអាណិតបេះដូង វង្វេងក្នុងលំហដួងចិត្តឥតប្រណីបើសម្លឹងទៅច័ន្ទធ្វើកន្តើយ បើសួរទៅមេឃមិនឆ្លើយ បើស្រវារកចម្លើយខ្វះទូកចំលង រន្ទះភ្លឹបភ្លែតក្នុងស្បៃអន្ធកាល អាចជួយឲ្យវេហាស៍ម្តងភ្លឺម្តងងងឹតឯរន្ទះចិត្តបងវិញធ្វើឲ្យចិត្តអូនងងឹតៗរហូតរកទីបញ្ចប់គ្មានទេក្តីសង្ឃឹមជីវិតទុរគតគ្មានទេរស្មី ជីវិតដែលព្រេងវាសនាស្អប់ខ្ពើម អូនមិនដែលអង្វរសុំក្តីអាណិតពីបងទេ តែអូនសូមអង្វរដល់ព្រះកាមទេពដែលបង្កើតបេះដូងមនុស្សលោក សូមផ្តល់នូវអនុភាពនៃដួងចិត្តដោយខន្តីនិងយុត្តិធម៌ផង ទណ្ឌកម្មផ្លូវចិត្តចុកចាប់ណាស់ សុំផ្សងជាតិណាៗមិនប្រាថ្នាក្តីឈឺចាប់ដូចជាតិនេះឡើយ វាយដំច្រំធាក់មិនស្មើពាក្យមួយម៉ាត់របះបំណងលារហូតដល់ថ្ងៃបញ្ចប់ ដល់ថ្ងៃបញ្ចប់ជីវិតដែលឥតតម្លៃ សូមជូនពរដោយតំណកឈាមស្រស់ ដល់បុរសដែលផ្តល់ចិត្តប្រណីរកគ្មានដល់ជីវិតអូន ចិត្តដែលអូនបំភ្លេចមិនបានអស់មួយជីវិត ព្រោះវាផ្អែមពេក ផ្អែមទាល់តែល្វីងខះ អូនមិនតូចចិត្តនឹងវាសនាទេ បើជាតិនេះអភ័ព្វព្រោះធម្មជាតិ សូមទទួលទារុណកម្មពីព្រះជាម្ចាស់ដោយញញឹមទៅចុះ ក្នុងសភាពញញឹមនោះលាយឡំដោយតំណក់ទឹកភ្នែកក៏ដោយ .....៕