សារិកាសម្លេងមាស

សារិកាសម្លេងមាស


សម្លេងម៉ាញ៉េលាន់រងំក្នុងផ្ទះតូចល្មមមួយ តែរៀបចំស្អាតជារបៀបវីឡាម៉ូដថ្មី សំនៀងក្នុងកាសែតចំរៀងពិរោះណាស់ ហើយម្ចាស់បន្ទប់ចាក់តែបទដដែលៗបានន័យថាគេពេញចិត្ត

យុវកម្លោះម្ចាស់គេហដ្ធានរស់នៅតែម្នាក់ឯងគត់ ស្ថិតក្នុងវ័យ២៧ឆ្នាំ គេមានរូបសង្ហា សក់រួញអង្គាដី ឬកពានឹងនក្នុងលក្ខណៈជាមនុស្សធ្លាក់ចុះស្នាមក្នុងឆាកជីវិត គេដេកស្តាប់បទចម្រៀងដ៏ពិរោះដោយបណ្តែតអារម្មណ៍ទៅឆ្ងាយសែនឆ្ងាយ គេស្តាប់ដោយមិនចេះធុញទ្រាន់រួចលើកដៃមើលនាឡិកាទន្ទឹងរង់ចាំពេលវេលាដែលត្រូវមកដល់ម៉ោង៧:១៥នាទីយប់ស្បៃរាត្រីកំពុងគ្របដណ្តប់ទូទាំងរដ្ធធានីភ្នំពេញភ្លើងអំពូលភ្លឹបភ្លែតក៏ចាប់ផ្តើមឆេះរចនាទីក្រុងឲ្យល្អប្រណិតមិនចាញ់ហុងកុងឡើយ។

យុវបុរសដែលមានទឹកមុខស្រគត់ស្រគំហើយស្លូតបូត ញញឹមស្រស់ងើបស្លៀកពាក់ភ្លាមបិទម៉ាញ៉េទុក ចេញមកចាក់សោរផ្ទះរួចបើកឡានម៉ាកCRVពណ៌ទឹកប្រាក់បង្ហាញនូវលក្ខណៈសំបូរទ្រព្យរបស់គេចេញទៅយ៉ាងលឿនតម្រង់រង្គសាល «ជំនោររាត្រី» ..............