ជ្រលងបុព្វតា
អ្វីទៅដែលហៅថាកំណត់ព្រហ្មលិខិតនោះ គឺជាវាសនាដែលបាន ឱ្យមនុស្សម្នាក់ៗទទួលនូវអ្វី ដែលព្រះលោកបានប្រទានមករួចទៅហើយ ចិត្ដបងដែលស្រឡាញ់អូន តើហេតុអ្វីបានជាបងត្រូវបាត់អស់ទៅវិញ បង ដូចជាមិនយល់នូវអ្វីដែលហៅថាសេ្នហានោះសោះ គឺព្រោះតែអូនជានារី ម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតជាងទេពធីតាឋានសួគ៌ ដែលចុះមក ពីឋានត្រៃត្រឹង្សទៅទៀត។ គ្រាន់សម្រស់អូនមួយបានធ្វើឱ្យគ្រប់រូបបុរស ជ្រួលច្របល់ដោយសារតែអូន ! តែ...ហេតុអី្វបានជាបេះដូងរបស់អូនមិន មេត្ដាបងបែបនេះទៅវិញ ? អូនពិតជាសាហាវណាស់តើបេះដូងរបស់អូន សាងពីអ្វីដែរទៅដែលអូនមិនព្រមទទួលយកក្ដីស្រឡាញ់របស់បងនោះ ។
អូនយល់ពីជម្រៅចិត្ដរបស់បងហើយ តែអូនមិនអាចទទួលយក នូវក្ដីស្រឡាញ់ដែលបងមានចំពោះអូនបាននោះទេ ព្រោះអូនត្រូវស្វែងរក ឃាតកដែលបានសម្លាប់ឪពុកម្ដាយអូន ! តែ...មកពីអូនមានរូបសម្រស់ ហ្នឹងហើយបានជាធ្វើឱ្យបុរសគ្រប់រូបត្រូវលង់សេ្នហ៍មកលើអូន ដោយមិន បានដឹងថាអូនយល់ព្រមស្រឡាញ់ដែរឬអត់ ? តែពេលនេះអ្វីៗវាបានកន្លង ហួសអស់ទៅហើយសូមបងចាត់ទុកអូនថាជាប្អូនស្រីទៅចុះ ព្រោះនៅក្នុង ជ្រលងដងអូរក៏ត្រូវតែមានគង្គាហូរកាត់ដែរ ! ហេតុនេះអ្វីដែលជាសុបិន អពមង្គលសូមបងបំភេ្លចចោលចុះ ! ធ្វើម៉េចបើយើងមិនមែនជាគូនឹងគ្នា នោះ ហើយសូមឱ្យដួងចិត្ដសេ្នហ៍ទាំងប៉ុន្មានរបស់បងទទួលបាននូវគូសេ្នហ៍ ដោយចិត្ដស្មោះភក្ដីទៅចុះ ។
ពេលវេលាមិនដែលនៅរង់ចាំនរណាម្នាក់នោះឡើយ ទីបំផុតដួងចិត្ដរបស់អូនមិនអាចទ្រាំនឹងជីវិតពិតដែលកំពុងតែប្រឈមទៅនឹងសេចក្ដី ស្ងប់បាននោះឡើយ ។ អូនពិតជាបានយល់ហើយថាសេចក្ដីសេ្នហាវាមិន មែនជាល្បែងសម្រាប់កូនកេ្មងលេងនោះឡើយ បើចង់បានសេ្នហ៍ពិតត្រូវ តែហ៊ានលះបង់គ្រប់បែបយ៉ាងមិនថាសេចក្ដីសុខឬទុក្ខនោះទេ ព្រោះតែ ចិត្ដភក្ដីនេះហើយ ដែលអាចឱ្យយើងបានឃើញនូវពន្លឺជីវិតដ៏ត្រចះត្រចង់ នេះបាន ។ ជ្រលងបព្វតាពិតជានៅចាំសេ្នហ៍យើងពិតមែន វាលស្មៅដែល ជាអនុស្សាវរីយ៍អូនពិតជានៅចាំជានិច្ច ថារូបបងនឹងវិលមករកអូនជាមិន ខានឡើយ ព្រោះទីនេះហើយគឺជាវាលសេ្នហ៍ភក្ដីរវាងស្រីហើយនឹងបង ។











