ខែរនោច

ខែរនោច


ធម្មជាតិរីកស្រស់ញញឹម មិនខុសពីទងផ្កាដែលកំពុងរេរាំនៅ ក្នុងសួនឧទ្យាននោះឡើយ ! ស្រមោលសេ្នហ៍ដែលបានរលាយបាត់ទៅ ហើយនោះស្រាប់តែបានប្រតឹស្ឋមកវិញ ធ្វើឱ្យដួងចិត្ដស្រីដែលកំពុងតែ ខ្លោចផ្សា ត្រូវរីកស្រស់ញញឹមឡើងវិញដោយសារតែរូបបងនេះហើយ ទីបំផុតអូននៅតែចៀសមិនផុតពីនឹមវាសនាដដែល ! ទាំងនេះមិនគឺ មកពីព្រហ្មលិខិតទេឬ ? រនោចខែងងឹត ក៏ប៉ុន្ដែហេតុអ្វីបានជាដួងចន្ទ មករះនៅក្នុងភាពអន្ធកាលបែបនេះទៅវិញ ។

បងខុសហើយអូន បងជាមនុស្សម្នាក់ដែលយល់តែចិត្ដឯងមិនយល់ពីអ្វីដែលហៅថាជីវិតពិតនោះទេ បងសូមសារភាពថាពេលដែល គ្មានរូបអូនជីវិតបងពិតជាគ្មានន័យអ្វីទាំងអស់ បងបានធ្វើខុសចំពោះ អូនធ្ងន់ណាស់ គឺបងនេះហើយដែលជាអ្នកខុសព្រោះតែបងស្រឡាញ់ អូនពេក បានជាបងសុខចិត្ដធ្វើជារនោចដើម្បីបំភ្លឺសត្វលោកឡើងវិញ ឱ្យមានរស្មីមិនខុសពីថ្ងៃពេញបូណ៌មីដែលមានដួងខែរះមូលក្រឡង់នេះ ដែរ ។

សូមអូនអត់ទោសឱ្យបងផងទៅ យើងវិលមកកសាងជីវិតថ្មី ណា៎អូន ! បងសុខចិត្ដធ្វើគ្រប់បែបយ៉ាងទាំងអស់ ឱ្យតែអូនឆ្លើយមកថាព្រមប្រណីបងដែរឬទេ ? បងស្រឡាញ់អូនណាស់មិនខុសពីរាត្រីដែលត្រូវការចន្ទមកបំភ្លឺនោះឡើយ បងសុខចិត្ដទ្រាំបៀមសេ្នហ៍រហូត ដោយគិតថាអូនមុខជាមិនបណ្ដោយឱ្យសេ្នហ៍បងគ្មានន័យអ្វីនោះទេ ! បងសារភាពថាបងសេ្នហ៍អូនណាស់ សូមអូនកុំគិតថាបងជាបុរសពោះ ម៉ាយអូនមិនពេញចិត្ដនោះ ទោះបីជាអូនមានប្ដីហើយក៏ដោយ ក៏ដួង ចិត្ដរបស់បងនៅតែមានរូបអូនជានិច្ចដែរ ។

ស្រមោលសេ្នហ៍អតីតកាលបានរលត់បាត់ទៅហើយ ពេលនេះនៅសល់តែស្នាមសេ្នហ៍អនុស្សាវរីយ៍ដែលអូនបានគិតថាបងគឺជាព្រះទីពីរដែលបានជួយស្រោចស្រង់ជីវិតអូន ! អូនជាស្រីមេម៉ាយមកជួបនឹង បងដែលជាកំលោះកូនមួយ តើសេ្នហ៍នេះមានន័យយ៉ាងណាទៅ បង អាចទទួលយកបានដែរទេ ? បើសិនណាជាចិត្ដយើងមានដូចគ្នាមែន អូនសារភាពថាអូនមិនស្រឡាញ់បងឡើយតែអូនអាណិតកូនរបស់បង មិនចង់ឱ្យគ្នាកំព្រាគ្មានម្ដាយនោះទេ ដូចជាពាក្យចាស់ពោលថាបើចង់ ស្រឡាញ់មេបំពេរកូនពិតជាមិនខុសមែនទាំងនេះហើយដែលធ្វើឱ្យអូន ស្រឡាញ់បងនៅជាប់ក្នុងដួងចិត្ដជានិច្ច ។