បណ្ដាសា​រាត្រី​រនោច​

បណ្ដាសា​រាត្រី​រនោច​


វុធ​ជា​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​និស្ស័យ​ម្យ៉ាង​ខុស​គេ គឺ​​គេ​អាច​មើល​ឃើញ​នូវ​អ្វី ​ដែល​អ្នក​ផ្សេង​មើល​មិន​ឃើញ។ ​ជួន​កាល​ក៏​ឃើញ​​ស្រី​បំពេរ​កូន ជួន​កាល​ក៏​ឃើញ​ម្រេញគង្វាល ឯ​ជួន​កាល​​ទៀត ក៏​ឃើញ​​មនុស្ស​មាន​ស្លាប​ហោះ​ចុះ​ឡើង​លើ​ដំបូល​ផ្ទះ។ ដោយ​សារ​ទិដ្ឋភាព​ទាំង​នេះ ម្ដាយ​របស់​គេ​បាន​នាំ​គេ​ទៅ​រស់​នៅ​ជាមួយ​ព្រះសង្ឃ​មួយ​រយៈ។ ​គេ​ក៏​ចេះ​ធម៌​ខ្លះៗ គ្រាន់​នឹង​បន្សាប​ភាព​ភ័យ​ខ្លះ​ពេល​ឃើញ​អមនុស្ស​ទាំង​នោះ។

រហូត​ដល់​​គេ​ឡើង​មក​រៀន​បន្ត​នៅ​ភ្នំពេញ​ គេ​ស្រាប់​តែ​បាន​ជួប​នឹង​រឿង​ប្លែក​ៗ​ម្ដង​ទៀត។ នៅ​អន្តេវាសិកដ្ឋាន​​សម្រាប់​និស្សិត​ប្រុស មាន​បន្ទប់​មួយ​ចាក់​សោ​ចោល​ ហើយ​នៅ​រាត្រី​រនោច​ វុធ​​​បាន​ឮ​សំឡេង​មនុស្ស​ស្រី​​​ម្នាក់​ស្រែក​សុំ​ជំនួយ​នៅ​ក្នុង​នោះ។ មិន​តែ​ប៉ុន្តែ​ប៉ុណ្ណោះ​ គេ​ក៏​បាន​ឮ​សំឡេង​ប្លែកៗ​ជា​ច្រើន​ទៀត ដែល​គ្មាន​និស្សិត​ណា​ឮ​ដូច​គេ​ឡើយ រួម​ទាំង​អគារ​ចាស់​ ដែល​មាន​សារ​ស្នេហា​របស់​យុវវ័យ​នៅ​លើ​ជញ្ជាំង​​បាន​ធ្វើ​ឱ្យ​វុធ​កាន់​តែ​ឆ្ងល់​ខ្លាំង​ឡើង។