ម្ចាស់​ស្នេហ៍​ដំបូង

ម្ចាស់​ស្នេហ៍​ដំបូង


ប្រលង​ចប់​អស់ហើយ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​​ណាស់​។ សំឡេង​ញ័រ​របស់​ទូរ​សព្ទ ធ្វើ​ឱ្យ​​ខ្ញុំ​ភ្ញាក់​ព្រើត​។ ចុះ​ន​រណា​ទូរ​សព្ទ​មក​រំខាន​អី​ថ្មើរ​នេះ​? មនុស្ស​កំពុង​រៀប​ដេក​រៀប​ពួន​អី​ផង ម៉ោង​១០​យប់​ហើយ​ហ្នឹង​ណា​។​ ​-​​​អា​ឡូ​! ន​រណា​ហ្នឹង​?​ ​-​​​អឺ គឺ គឺ បង​…​ ​សំឡេង​បង​មេសា​ទេតើ​។ ច្រឡំ​ស្តី​ឱ្យ​​អ្នកមានគុណ​របស់​ខ្លួន​។ ​ ​-​​​សុំទោស​បង​មេសា​! ស្មាន​តែ​ន​រណា​ផ្សេង​។​ ​-​​​មិន​អី​ទេ គឺ​អឺ គឺ​អឺ​… ​-​​មាន​ការ​អី​ហ្នឹង​បង​? ទូរ​សព្ទ​មក​ទាំង​យប់​។​ ​ស្គាល់​គ្នា​រាប់​សិប​ឆ្នាំ​ហើយ មាន​តែ​ខ្ញុំ​ទេ​ដែល​ទូរ​សព្ទ​រក​គាត់ សុំ​ឱ្យ​​ជួយ​រឿង​ធ្វើ​មេ​រៀន​មេ​សូត្រ​។ ​ចុះ​ថ្ងៃនេះ​គាត់​លេប​ថ្នាំ​អី​ខុស​ទេ​ដឹង​? បាន​ជា​ទូរ​សព្ទ​មក​ទាំង​​យប់​ចឹង​?​ ​ ​-​​​គឺ​…​ ​មិន​ដឹង​ជា​មានរឿង​អី​គាត់​ទេ រ​វល់​តែ អឺ អឺ ហ្នឹងហើយ​។ យប់​ហ្នឹង​សង្ស័យ​តែ​មិនបាច់​បាន​ស្ដាប់​គាត់​និយាយ​ចប់​មួយ​ឃ្លា​ទេ​មើល​ទៅ​។ មនុស្ស​កំពុងតែ​ងងុយដេក​ស្រាប់​ផង​។ កុំ​តែ​បង​មេសា កុំ​អី​ហ្នឹង ដាក់​ចុះ​តាំងពី​យូរហើយ​។ ​-​​​ស្អែក​ស្រី​ណា​ទំនេរ​ទេ​?​ ​-​​​បាទ ទំនេរ​តើ​។​