សង្សារ​ខ្ញុំ​ជា​មេមត់

សង្សារ​ខ្ញុំ​ជា​មេមត់


​មាន​អ្នកស្រុក​ម្នាក់​បាន​អះអាង​ថា​ ខ្លួន​បាន​ឃើញ​ស្រមោល​មួយ​បាន​ហោះ​កាត់មុខ​គាត់​កាលពី​យប់មិញ​តើ​អ្នក​ជឿ​ឬ​ទេ​? ចំណងជើង​ព័ត៌មាន​មួយ​ដែល​ទើបតែ​បង្ហោះ​ថ្មីៗ​នៅ​ក្នុង​ផេច​ល្បី​ឈ្មោះ​មួយ ដែល​មាន​អ្នក​ចូល​ទៅ​បញ្ចេញ​ជា​ច្រើន​ ក្នុង​នោះ​ភាគច្រើន​សុទ្ធតែ​និយាយ​ថា​ជា​រឿងប្រឌិត​ដើម្បី​ទាមទារ​ការ​ចាប់អារម្មណ៍​ តែ​ច្បាស់​ណាស់​ថា​ម្នាក់​នោះ​មិនមែន​ជា​នាង ​ព្រោះ​បើ​ទោះ​ជា​មនុស្ស​ទាំង​អស់​មិ​ន​ជឿ​លើ​រឿង​អស់​នេះ​ តែ​នៅ​មាន​នាង​ម្នាក់​ដែល​ទោះ​ស្លាប់​ក៏​នៅ​តែ​ជឿ​ថា​រឿង​អប្បិយ​ជំនឿ​ពិត​ជា​មាន​មែន​មក​រហូត​តាំង​ពី​កើត។ ​រ៉ឺ​ង​……​រ៉ឺ​ង​…. សំឡេង​ទូរសព្ទ​រោទ៍​ឡើង​ហើយ​ម្ចាស់​ទូរសព្ទ​ក៏​មិន​ពិបាក​ក្នុង​ការ​ទាយ​ថា​ជា​អ្នក​ណា​ព្រោះ​ទូ​ទាំង​ក្រុង​នេះ​មាន​តែ​ម្នាក់​នេះ​គត់​ដែល​ស្គាល់​នាង។ “ ចា​ស​!” “ នែ​! ​ចិត្តថ្លើម​ឯង​ចង់​និយាយ​ម៉ា​ម៉ាត់​ៗ​ហ្នឹង​ដល់​ពេល​ណា​?” សំឡេង​និយាយ​ហាក់​ដូច​ស្រែក​របស់​ខ្សែ​ម្ខាង​ទៀត​ឮ​ខ្លាំង​ពេក​ត្រូវ​តម្រូវ​ឱ្យ​នាង​ដក​ទូរសព្ទ​ចេញពី​ខ្លួន​មួយ​សន្ទុះ​ចាំ​ដល់​អ្នក​ម្ខាង​ទៀត​ស្ងប់​ទើប​យក​មក​និយាយ​បន្ត​។​ “ សុំទោស​កំពុង​រៀន​ហើយ​ក៏​ព្យាយាម​ហើយ​ដែរ ​កុំ​និយាយ​លឿន​ពេក​ស្ដាប់​មិនទាន់​” ព្រោះ​នាង​ទើប​មក​ទី​នេះ​មិន​បាន​ប៉ុន្មាន​ខែ​ ទើប​នាង​ត្រូវ​ចំណាយ​ពេល​បន្តិច​ទៀត​ទើប​អាច​និយាយ​ដូច​ជនជាតិ​ដើម​ទាំង​ស្រុង។ “ ការងារ​ហើយ​ឬ​នៅ​?” អ្នក​ម្ខាង​ទៀត​ព្យាយាម​និយាយ​យឺតៗ​តាម​ការ​សុំ​ព្រោះ​ពេល​នេះ​អ្វី​ដែល​សំខាន់​ឃើញ​ថា​ជា​ការងារ​ដែល​ត្រូវ​ប្រគល់​ឱ្យ​ប្រធាន​ក្រុម​នៅ​ថ្ងៃ​ស្អែក​នេះ​បើ​មិន​បាន​តាម​ការកំណត់​ច្បាស់​ជា​លំបាក​រំខាន​ដល់​ជីដូន​ជីតា​ដែល​ស្លាប់​ទៅ​បាន​ក្ដី​សុខ​ទៅ​ហើយ​ឱ្យ​ឈឺក្បាល​ទៀត​ព្រោះ​ធម៌​ព្រះ​ដែល​ប្រធាន​តែង​សូត្រ​ឱ្យ​ស្ដាប់​រាល់​ពេល​ដែល​ការងារ​ហើយ​មិន​ទាន់។