ប្រុស​ម្នាក់

ប្រុស​ម្នាក់


​មិន​ដឹង​ជា​និស្ស័យ​អ្វី​ទេ ខ្ញុំ​ចេះតែ​ទាស់ចិត្ត​និង​អត្ត​ចរិត​ពូ​ម្នាក់​… បី​នាក់​ក្នុងចំណោម​ពួកគាត់​មាន​ពីរ​នាក់ ដែល​មិត្ត​ភក្ដិ​ខ្ញុំ​ដប់​នាក់ ថា​សង្ហា… ឯ​គាត់ មាន​តែ​ម្នាក់​គត់​ថា​គាត់​សង្ហា​ តែ​ចំពោះ​ខ្ញុំ​បែរជា​គិត​ផ្សេង គិត​ថា​គាត់​មិន​ដឹង​ជា​មើល​ម៉េច​ឃើញ​សង្ហា​ទេ តែ​បើ​ពូ​ពីរ​នាក់​នោះ ខ្ញុំ​យល់​ស្រប​ថា​សង្ហា​។ ​ពួក​គាត់​ស្នាក់នៅ​អគារ​ជួល​របស់​ម៉ាក់​ខ្ញុំ ដែល​សង់​ជា​របៀប​ផ្ទះល្វែង ជញ្ជាំង​ឥដ្ឋ​ដំបូល​ប្រក់​ស័ង្កសី។ គ្រួសារ​ខ្ញុំ​ក៏​ត្រូវ​ស្នាក់នៅ​ទីនោះ​ដែរ ព្រោះ​ផ្ទះ​របស់​ប៉ា​ម៉ាក់​ខ្ញុំ កំពុងតែ​សាងសង់​ពុំ​ទាន់​រួចរាល់​។ រាល់​ល្ងាច ខ្ញុំ​ចេញពី​រៀន ត្រូវ​ជិះ​កាត់​មុខ​ផ្ទះ​ដែល​ពួកគាត់​ជួល រំលង​ប្រាំ​ល្វែង​ទើប​ដល់​ល្វែង​ដែល​ខ្ញុំ​ស្នាក់នៅ​បណ្ដោះអាសន្ន​ជាមួយ​ក្រុម​គ្រួសារ​ខ្ញុំ ពូ​ពីរ​នាក់​ដែល​សង្ហា តែងតែ​ដៀមដាម​សរសើរ ថា​ខ្ញុំ​ស្អាត ចង្រៃ​អី​តែ​អា​ពូ​ម្នាក់​នោះ​ មិន​ដឹង​គាត់​ជា​ស្អី ឃើញ​ខ្ញុំ​ងាក​មុខ​ចេញ​រាល់​លើក​…​ពេលខ្លះ ខ្ញុំ​ហាក់​មាន​ចិត្ត​ចង់​ផ្ចាញ់ផ្ចាល​គាត់ ពេល​ដែល​គាត់​ឃើញ​ខ្ញុំ​ហើយ​គេច​មុខ​ចេញ ខ្ញុំ​ចង់​តែ​ទៅ​ឈរ​ច្រត់​ចង្កេះ​ពីមុខ​គាត់ ​ចង់​ដឹង​ថា​បើ​ខ្ញុំ​ហ៊ាន​ដល់​ថ្នាក់​ហ្នឹង តើ​គាត់​មើល​ឬក៏​នៅតែ​គេច​មុខ​ចេញ​? ល្ងាច​នេះ ខ្ញុំ​ចេញ​មកពី​រៀន ពួកគាត់​អង្គុយ​លើ​គ្រែ​មុខ​ផ្ទះ គាត់​ដេញ​ហ្គី​តា មិត្ត​គាត់​ម្នាក់​ច្រៀង​ម្នាក់ទៀត​ឈរ គោះ​ដៃ​ធ្វើ​តាម​ចង្វាក់ភ្លេង ឃើញ​ខ្ញុំ​ជិះ​ម៉ូតូ​មក​ដល់​ពូ​ម្នាក់​គោះ​ដៃ​ធ្វើ​ចង្វាក់ភ្លេង​សួរ​ខ្ញុំ ​«ទើប​នឹង​ចេញពី​រៀន​មែន​ទេ?» ​«ចា៎ស»