ទំព័រ​អតីត​កាល

ទំព័រ​អតីត​កាល


មនុស្ស​ម្នាក់ៗ​តែង​ជូប​ប្រទះ​នូវ​រឿង​ពុំ​សមស្រប​តាម​តម្រូវ​ការ​របស់​ខ្លួន​ជា​ច្រើន​រាប់​មិន​អស់​ មិន​ថា​ខ្ញុំ​ឬ​អ្នក​នោះ​ទេ។ ទំព័រ​អតីតកាល​ជា​ស្រមោល​ស្នេហ៍​ដែល​បាន​កប់​ខ្លួន​យ៉ាង​ជ្រៅ​ក្នុង​សៀវភៅ​មួយ​ក្បាល​ ………….

ភ្នំពេញ ២០១៥ ធាតុអាកាស​អំណោយផល​ល្អ​ណាស់​សម្រាប់​ថ្ងៃ​នេះ មេឃ​ក៏​ស្រទំ​ត្រជាក់​ល្អ​កម្រ​នឹង​ជួប​ …… ប៉ុន្តែ​យុវនារី​យើង​មិន​បាន​ទំនេរ​នោះ​ទេ​គឺ​គេ​កំពុង​តែ​មមាញឹក​នឹង​គំនរ​សៀវភៅ​ជាច្រើន​ក្បាល​ដែល​គរ​ទុក​គ្មាន​របៀប​រៀបរយ ព្រោះ​នាង​ជា​មនុស្ស​បែប​មិន​ចេះ​រៀប​ចំ​ដូច្នេះ​ឯង។ ខណៈ​ពេល​ដែល​កំពុង​រៀបចំ​សៀវភៅ​យ៉ាង​ច្រើន ទូរស័ព្ទ​របស់​នាង​ក៏​បន្លឺ​សំឡេង​ឡើង​…« it feels like nobody ever knew me until you knew me feels like nobody ever loved me until you loved me feels like nobody ever touched me until you touched me Baby nobody, nobody until you……Baby» នាង​ក៏​ដើរ​ទៅ​លើក​ទូរស័ព្ទ​របស់​នាង។​ «អាតា» អេក្រង់​ទូរស័ព្ទ​របស់​នាង​បង្ហាញ​ដូចនេះ នាង​ក៏​លើក​ទទួល​យ៉ាង​រីករាយ​ចិត្ត៖ «ជម្រាប​សួរ​ចា៎ះ!» នាង​ស្រដី​ឡកឡឺយ​ប្រកប​ដោយ​ទឹក​មុខ​ប៉ប្រិម​និង​ទប់​សំណើច​បាន​យ៉ាង​ប្រពៃ​ ខណៈ​ដែល​ឮ​សំឡេង​តប​ពី​ម្ខាង​ទៀត។​ «ចា៎​! ជម្រាប​សួរ…​សុទ្ធតែ​ជម្រាប​សួរ​ណ៎​?» អ្នក​ខាង​នេះ​ធ្វើ​ទឹក​មុខ​ឌឺ​ដង​ទៅ​វិញ ទាំង​ដែល​មិន​បាន​មើល​ឃើញ​គ្នា​អី​សូម្បី​តែ​បន្តិច។​ «ប្រាកដ​ហើយ​ចា៎?» នាង​តប​ដោយ​ទឹក​មុខ​ស្មើ​ធេង។​ «បាន​ហើយ​ ចាញ់​ហើយ​ទៅ» «ចាញ់​អី?»​ ម៉ាត់​នៅ​តែ​ប៉ប៉ោច​ហើយ​ភ្នែក​រេ​រក​កន្លែង​អង្គុយ​ រួច​បន្ត​រៀប​សៀវភៅ​របស់​នាង​ទៀត។​ «គ្មាន​ពេល​ឈ្លោះ​ទេ​ណា …..» «ហើយ​អ្នកណា​ឈ្លោះ យ៉ាប់​មែន» «ហើយ​ មិន​យ៉ាប់​ដល់​អ្នក​ខ្លះ»