ទំព័រអតីតកាល
មនុស្សម្នាក់ៗតែងជូបប្រទះនូវរឿងពុំសមស្របតាមតម្រូវការរបស់ខ្លួនជាច្រើនរាប់មិនអស់ មិនថាខ្ញុំឬអ្នកនោះទេ។ ទំព័រអតីតកាលជាស្រមោលស្នេហ៍ដែលបានកប់ខ្លួនយ៉ាងជ្រៅក្នុងសៀវភៅមួយក្បាល ………….
ភ្នំពេញ ២០១៥ ធាតុអាកាសអំណោយផលល្អណាស់សម្រាប់ថ្ងៃនេះ មេឃក៏ស្រទំត្រជាក់ល្អកម្រនឹងជួប …… ប៉ុន្តែយុវនារីយើងមិនបានទំនេរនោះទេគឺគេកំពុងតែមមាញឹកនឹងគំនរសៀវភៅជាច្រើនក្បាលដែលគរទុកគ្មានរបៀបរៀបរយ ព្រោះនាងជាមនុស្សបែបមិនចេះរៀបចំដូច្នេះឯង។ ខណៈពេលដែលកំពុងរៀបចំសៀវភៅយ៉ាងច្រើន ទូរស័ព្ទរបស់នាងក៏បន្លឺសំឡេងឡើង…« it feels like nobody ever knew me until you knew me feels like nobody ever loved me until you loved me feels like nobody ever touched me until you touched me Baby nobody, nobody until you……Baby» នាងក៏ដើរទៅលើកទូរស័ព្ទរបស់នាង។ «អាតា» អេក្រង់ទូរស័ព្ទរបស់នាងបង្ហាញដូចនេះ នាងក៏លើកទទួលយ៉ាងរីករាយចិត្ត៖ «ជម្រាបសួរចា៎ះ!» នាងស្រដីឡកឡឺយប្រកបដោយទឹកមុខប៉ប្រិមនិងទប់សំណើចបានយ៉ាងប្រពៃ ខណៈដែលឮសំឡេងតបពីម្ខាងទៀត។ «ចា៎! ជម្រាបសួរ…សុទ្ធតែជម្រាបសួរណ៎?» អ្នកខាងនេះធ្វើទឹកមុខឌឺដងទៅវិញ ទាំងដែលមិនបានមើលឃើញគ្នាអីសូម្បីតែបន្តិច។ «ប្រាកដហើយចា៎?» នាងតបដោយទឹកមុខស្មើធេង។ «បានហើយ ចាញ់ហើយទៅ» «ចាញ់អី?» ម៉ាត់នៅតែប៉ប៉ោចហើយភ្នែករេរកកន្លែងអង្គុយ រួចបន្តរៀបសៀវភៅរបស់នាងទៀត។ «គ្មានពេលឈ្លោះទេណា …..» «ហើយអ្នកណាឈ្លោះ យ៉ាប់មែន» «ហើយ មិនយ៉ាប់ដល់អ្នកខ្លះ»