ញឹម សុវណ្ណនារី

2017-02-07
ស្នាដៃ 1

ឈ្មោះ ញឹម សុវណ្ណនារី ភេទ ស្រី សញ្ជាតិ ខ្មែរ ជនជាតិ ខ្មែរ កើតថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ១៩៩៥ ទីកន្លែងកំណើត ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ លំនឹងដ្ឋានបច្ចុប្បន្ន ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ លេខទូរសព្ទ ០៨១ ២៦១ ៤៥៦ ប្រវត្តិការសិក្សាបានបញ្ចប់មធ្យមសិក្សាទុទិយភូមិ នៅវិទ្យាស្ថានអន្តរជាតិ ប៊ែលធី ឆ្នាំសិក្សា២០១៣ កំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រវេជ្ជបណ្ឌិតទូទៅនៅ វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទ ឆ្នាំទី៤ (Health Science Institute of R.C.A.F) កំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រអក្សរសាស្រ្តអង់គ្លេស នៅវិទ្យាស្ថានអភិវឌ្ឍននិសិត្ស(SDI) ឆ្នាំទី២ បច្ចុប្បន្នជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងនៅ CIS (Cambodia International School) ប្រវត្តិទាក់ទងការតែងនិពន្ត ចាប់អារម្មណ៌ការអានប្រលោមលោកតាំងពីរៀននៅអនុវិទ្យាល័យ លុះចូលដល់វិទ្យាល័យក៏ចាប់ផ្តើមរៀនសរសេរប្រលោមលោកបែបស្នេហាយុវវ័យ។ តំបូងឡើយគ្រាន់តែជាការសរសេរសំរាប់ការកំសាន្ត និងចែកមិត្តភក្តិឲ្យមើលលែង លុះពេលចូលថ្នាក់ទី១២ ទើបចាប់មានគំនិតសរសេរប្រលោមលោកលក់ក្នុងគោលបំណងចង់ឲ្យមនុស្សទាំងអស់បានដឹងនូវស្នាដៃ ព្រមទាំងដើម្បីរកប្រាក់ចំណូលខ្លះៗ សរុបរឿងដែលបានសរសេរចំនួនបីរឿងធំៗគឺ រឿងទី១ គឺ កំលោះSuperstar ស្នេហាកញ្ញា Dancer រឿងទី២ គឺ ប្រុសកាលីប ៨ ស្រីឡូយ ៩ រឿងទី៣ គឺ បេសកកម្មកែប្រែបុរសកំពូលទុយមុយ ព្រមទាំងរឿងខ្លីផ្សេងៗ ដូចជា រឿងបទពិសោធន៌ដ៏អស្ចារ្យ នាងរំយោល សាកសពឆ្កែ ដែលសុទ្ធតែជារឿងភ័យរន្ធត់ និងទាក់ទងនឹងអាប៉ិយជំនឿខ្មោច។

ចំណង់ចំណូលចិត្តនៅពេលទំនេរគឺការអានសៀវភៅនានា ទាក់ទងចំនេះដឹងទូទៅ ប្រលោមលោក កំប្លែង សរសេររឿងខ្លីៗ ខ្សែរភាពយន្តអន្តរជាតិ ស្វែងយល់ពីវិទ្យាសាស្រ្តសុខាភិបាល ការដើរមើលទេសភាព និងចូលរួមកម្មវិធីសង្គមផ្សេងៗ ដូចជាការតាំងពិពណ៌ ការប្រគុំតន្ត្រី។ល។

ស្នាដៃ

ញឹម សុវណ្ណនារី