សយ វិសាល
សយ វិសាល លោក សយ វិសាល កើតនៅថ្ងៃទី ០២ ខែ មីនា ឆ្នាំ ១៩៨២ នៅភូមិបាស្រី ឃុំព្រះធាតុ ស្រុក អូររាំងឪ ខេត្តកំពង់ចាម។ បិតាលោក ឈ្មោះ សយ វណ្ណសក្តិ ជាកងយោធពលខេមរភូមិន្ទ និងមាតា ឈ្មោះ សេង ស៊ីថាត ជាមេផ្ទះ សព្វថ្ងៃរស់នៅភូមិអូរដំបង២ ឃុំទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ កុមារភាព និងការសិក្សា ឆ្នាំ១៩៨៧ រៀននៅបឋមសិក្សាថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ទើបតែសិក្សាបាន ត្រឹមថ្នាក់ទី៣ ឪពុក ម្តាយ ត្រូវផ្លាស់ប្តូរទីលំដៅទៅរស់នៅលើទឹកដីដែល សំបូរទៅដោយអ្នកសីល្បៈ គឺខេត្តបាត់ដំបង ពេលនោះលោក ក៏បានប្រែក្លាយខ្លួនទៅជាអ្នកបាត់ដំបងវិញ។ ក្នុងឆ្នាំ១៩៨៩ លោកបានបន្តសិស្សានៅសាលាបឋមសិក្សាអូរចារ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង។ នៅឆ្នាំ ១៩៩៣ រៀននៅអនុវិទ្យាល័យ វត្តដំរីស ខេត្តបាត់ដំបង និងបានបញ្ចប់ សញ្ញាបត្រទុទិយភូមិ ឆ្នាំ១៩៩៩-២០០០នៅវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង។ លោកបាន បញ្ចប់ថ្នាក់បរិញ្ញាបត្រ គ្រប់គ្រង ព័ត៌មានវិទ្យា ឆ្នាំ២០០៤ នៅសាកល វិទ្យាល័យ គ្រប់គ្រង រាជធានី ភ្នំពេញ។ ការងារ ក្នុងពេលសិក្សានៅមហាវិទ្យាល័យឆ្នាំទី៣ ឆ្នាំ២០០៣ បានធ្វើការងារស្ម័គ្រចិត្តឱ្យ សមាគម យុវជនខ្មែរ និងទូរទស្សន៍ជាតិកម្ពុជា និងឆ្នាំ២០០៦ ក៏បានធ្វើការងារស្ម័គ្រចិត្តនៅ មណ្ឌល ព័ត៌មានស្ត្រីកម្ពុជា វិទ្យុ FM102។ ឆ្លងកាត់ការងារស្ម័គ្រចិត្តជាច្រើនឆ្នាំ លោកក៏ជាប់ការងារ នៅអង្គការអន្តរជាតិមួយឈ្មោះថា អង្គការអ៊ីខ្វលអាកសេសកម្ពុជា តួនាទីជាអ្នកផលិតកម្មវិធីវិទ្យុ, ផលិតរឿងអប់រំខ្លី, ផលិតស្ពតអប់រំ និងការងារជាច្រើនទៀតទាក់ទងនិងការផលិតវិទ្យុ។ ឆ្នាំ២០០៨ ធ្វើការផលិតករ (Executive producer) នៅអង្គការមីឌៀវ័ន (MEDIA One) និងតាំងពីឆ្នាំ២០១៤ មកដល់បច្ចុប្បន្នគឺជាអ្នកនិពន្ធល្ខោនវិទ្យុប្រចាំ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM។ ស្នាដៃ លោកមានស្នាដៃសរសេរប្រលោមលោកដូចជា៖ • ស្រីស្អាតមកពីទីឆ្ងាយ (ភាគ១ ភាគ២ ភាគ៣ ភាគ៤) • ស្តេចZamaan ភាគ១ ភាគ២ ភាគ៣ (ប្រែសម្រួលចេញពីរឿង ១០០១យប់) • ទល់ដែន ដែនស្នេហ៍ • ខ្មោចស្រីកណ្តាលទីក្រុងសៃហ្គន (ប្រែសម្រួល) • ក្នុងបេះដូងអូនមានអ្នកណាទៅ • សំបុត្រស្នេហ៍ទី២៣ • Am I in Love
ស្នាដៃ
សយ វិសាល
- ទាំងអស់
- សៀវភៅ
- សំឡេង