សយ ស៊ីណា

1992-05-04
ស្នាដៃ 7

ប្រវត្តិរូបសង្ខេប គោត្តនាម និង នាម ៖ សយ ស៊ីណា

ថ្ងៃ ខែ ឆ្នាំកំណើត ៖ ០៤ ០៥ ១៩៩២

ទីកន្លែងកំណើត ៖ ភូមិដំរីកូន ឃុំជំពូវ័ន្ត ស្រុកជុំគិរី ខេត្តកំពត

កម្រិតវប្បធម៌ ៖ បរិញ្ញាបត្រ អក្សរសាស្រ្តខ្មែរ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ បញ្ចប់វគ្គសិក្សាជំនាញតែងនិពន្ធពី «សមាគមអ្នកនិពន្ធខ្មែរ ជំនាន់ទី ២៩ នៅឆ្នាំ២០១២» ។

មុខងារបច្ចុប្បន្ន ៖ Screen play Writer ប្រចាំផលិតកម្ម ដើមត្នោត

ស្នាដៃតែងនិពន្ធ ៖ ធ្លាប់សរសេរបានរឿងខ្លី និង ប្រលោមលោកខ្នាតខ្លីបានប្រហែល ២០ ចំណងជើង ។ កំណាព្យបែបឩបទេសកថា និង ទំនើបនិយមបានប្រហែល ៤០ ចំណងជើង និង ទំនុកច្រៀងមួយចំនួនតូច ។

ជ័យលាភី ៖ ២០១៣ ជ័យលាភីរង្វាន់កិត្តិសក្នុងស្នាដៃកំណាព្យ «គុណធម៌» ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ២០១៥ ជ័យលាភីលេខ ១ ពីសមាគមប៊ិកកម្ពុជា ក្នុងស្នាដៃកំណាព្យ «ក្រដាស» ។ ២០១៥ ជ័យលាភីកិត្តិយសក្នុងស្នាដៃទំនុកច្រៀង «យើងរួមគ្នាជាមនុស្សសន្ដិភាព» ពីអង្គការ (YRDP) ។

ប្រវត្តិការងារ ៖ ២០១៥ - ២០១៦ អតីតអ្នកសរសេរ និង យកព័ត៌មាននៅទស្សនាវដ្ដី «ប្រជាប្រិយ» ៕

ស្នាដៃ

សយ ស៊ីណា