ស៊ូូ សុភក្ត្រា

1998-09-13
ស្នាដៃ 2

ប្រវត្តិរូបសង្ខេបឈ្មោះ៖ ស៊ូ សុភក្ត្រា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ទីកន្លែងកំណើត៖ ធានីភ្នំពេញ ជាកូនទី ១ ក្នុងចំណោមបងប្អូន ៣ នាក់

ប្រវត្តិ និង ស្នាដៃធំៗក្នុងការសិក្សា៖ឆ្នាំ 2004 ចូលរៀនថ្នាក់បឋមសិក្សា នៅសាលាបឋមសិក្សាបាក់ទូក ឆ្នាំ 2010 ចូលរៀនថ្នាក់អនុវិទ្យាល័យ និង វិទ្យាល័យ នៅវិទ្យាល័យបាក់ទូក ឆ្នាំ 2013 ទទួលបានជ័យលាភីសិស្សពូកែទូទាំងរាជធានីភ្នំពេញ ចំណាត់ថ្នាក់លេខ 1 និង ទូទាំងប្រទេស ចំណាត់ថ្នាក់លេខ ៨ ផ្នែកអក្សរសិល្ប៍ខ្មែរ ថ្នាក់ទី ៩ ឆ្នាំ 2016 ទទួលបានជ័យលាភីសិស្សពូកែទូទាំងរាជធានីភ្នំពេញ ចំណាត់ថ្នាក់លេខ ៥ ផ្នែកអក្សរសិល្ប៍ខ្មែរ ថ្នាក់ទី ១២ ចំណែកឯជុំទូទាំងប្រទេស ពុំទទួលបានជ័យលាភីនោះទេ ដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ ១១ ឆ្នាំ 2016 ដដែល បានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយទទួលបាននិទ្ទេស A បច្ចប្បន្នជានិស្សិតកំពុងបន្តការសិក្សាលើមុខជំនាញវិស្វកម្មជីវសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង ផ្នែកអក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ស្នាដែនិពន្ធរឿង ប៉ាក្មេកកំពូលស្នេហ៍ (និពន្ធនៅឆ្នាំ 2015) ជាប្រភេទប្រលោមលោកខ្នាតខ្លី បែបស្នេហា លាយកំប្លែង និងជាស្នាដៃដំបូងដែលបានចុះផ្សាយនៅលើគេហទំព័រសប្បាយ បន្ទាប់ពីត្រូវបានជ្រើសរើសចេញពីការប្រកួតប្រជែងក្នុងកម្មវិធីផ្ទះអ្នកនិពន្ធ។ រឿង បិសាចជញ្ជក់ឈាម (និពន្ធនៅឆ្នាំ 2015) ជាប្រភេទរឿងប្រលោមលោក បែបភ័យរន្ធត់ និង អាថ៌កំបាំង។ រឿងនេះមានចំនួន ៣ ភាគ និង ជាស្នាដៃទី ២ ដែលបានចុះផ្សាយនៅលើគេហទំព័រសប្បាយ។ បន្ទាប់ពីបញ្ចប់ការនិពន្ធរឿងទាំងពីរនេះរួចមក ខ្ញុំបាទបានផ្អាកការនិពន្ធរឿងថ្មីជាបន្តមួយរយៈសិន ដោយសារមូលហេតុ ត្រូវត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ បច្ចប្បន្ន ខ្ញុំបាទបានបន្តការនិពន្ធរឿងថ្មីមួយទៀត ដែលជាស្នាដៃទី 3 ហើយរឿងថ្មីនេះ ជាប្រភេទប្រលោមលោកខ្នាតវែង បែបមនោសញ្ចេតនា ផ្សាភ្ជាប់ទៅនឹងជីវិតយុវវ័យ និង ការអប់រំ។

ចំណង់ចំណូលចិត្ត៖ អានព័ត៌មាន ពិសេសហេតុការណ៍ថ្មីៗក្នុងសង្គម។

គោលបំណងទៅថ្ងៃអនាគត៖ ចង់ក្លាយជាសាស្ត្រាចារ្យបង្រៀនផ្នែកវិស្វកម្ម និង វិទ្យាសាស្ត្រ និង បន្តការនិពន្ធទៅតាមលទ្ធភាពដែលអាចធ្វើបាន។

ស្នាដៃ

ស៊ូូ សុភក្ត្រា