ពៅ មករា
1994-01-17
ស្នាដៃ 2ខ្ញុំបាទ ពៅ មករា កើតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ ១៩៩៤ ស្រុកកំណើតនៅភូមិកោះខ្យង សង្កាត់អូជ្រៅ ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ។ ឪពុកឈ្មោះ ពៅ សុផល (ស្លាប់) និងម្តាយ ញឹម រៀន (ស្លាប់) មានបងប្អូន៥នាក់ ជាកូនទី៤នៃគ្រួសារ។ ការសិក្សា
- ឆ្នាំ ២០០២ បឋមសិក្សាវល្លិ៍សរ ស្រុកសំរោងទង កំពង់ស្ពឺ -ឆ្នាំ ២០០៧ដល់២០១២ រៀននៅ អនុវិទ្យាល័យ និងវិទ្យាល័យ ហ៊ុន សែនចំបក់ កំពង់ស្ពឺ
- ឆ្នាំ ២០១៣-២០១៧ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញគំនូរសារគមនាគមន៍។ **ពានរង្វាន់ ស្នាដៃនិពន្ធ និងការងារ **ពានរង្វាន់ -ឆ្នាំ២០២១ ទទួលបានជយលាភីចំណាត់ថ្នាក់លេខ៤ ប្រលោមលោកខ្នាតខ្លីរឿង «ជំនោរជីវិត» ក្នុងការប្រលងស្នាដៃតែងនិពន្ធ ពានរង្វាន់ព្រះនាងឥន្ទ្រទេវី រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ **រឿងភាគទូរទស្សន៍
- រឿងភាគទូរទស្សន៍ ៖ រឿង បើមេឃគ្មានផ្កាយ,រឿង Dear ម៉ាប់ៗ , រឿង Don’t Kiss Me (ប៉ុស្តិ៍ហង្សមាស) រឿង ស្នេហ៍ពីរភព (ប៉ុស្តិ៍បាយ័ន)
- រឿងខ្លី ៖ ឡានយើង (លី ហួរ បង់រំលស់) រឿង Just Friend The Series (Peypeydy Team) Videos Promotion ...
- ដឹកនាំរឿង៖ រឿង Just Friend The Series (Co-Director) -ជំនួយការដឹកនាំរឿង៖ រឿង ខោល ,រឿង ទេពមច្ឆា , រឿង Don’t Kiss Me ,រឿង ល្ខោន,រឿង មួយរយដុល្លារ, អ្នកម្តាយ(ចំរៀងភាពយន្ត) រឿងខ្លី ឡានយើង, រឿង សុបិន្តវេទមន្ត **ទំនុកច្រៀង សង្សារចាស់- កែវ សុបញ្ញា, ព្រោះអូនមិនមែនគេ- សុខ ស្រីនាង , សុំបែកលេងៗ -កែវ សុបញ្ញា, មួយម៉ាត់-សេម **ប្រលោមលោក រឿងខ្លី និងរឿងកុមារ
- ប្រលោមលោកបែបអភិនីហារ រឿង«មកតាមសន្យា ភាគ១» ២០២១
- ប្រលោមលោកបែបអភិនីហារ រឿង«ម៉ឺនឯក» ២០១៩
- រឿង ហៃអើ និងរឿងខ្លីដទៃទៀត បោះពុម្ពឆ្នាំ ២០១៨ -ធ្លាប់រៀនវគ្គបណ្តុះបណ្តាលរឿងកុមារ និងរចនារូបគំនូរកុមារ ពីអង្គការរ៉ូមធូរីតកម្ពុជា។ -រឿង សេក និងជ្រូក (កុមារ) របស់អង្គការរ៉ូមធូរីត ឆ្នាំ២០១៤ -រឿង ស្បែកជើងកែងហោះ ក្នុងសៀវភៅរឿង ប៊ុនធឿន២០១៧ និងរឿងខ្លីដទៃទៀត។ -រឿង ឱ!ឆ្នេររាមអើយ និង រឿង ហេតុអ្វីសន្យា? ចុះផ្សាយក្នុងកម្មវិធី ផ្ទះអ្នកនិពន្ធរបស់សប្បាយ
- រឿង បិសាចសំគម និង រឿង ថង់យួរ (កុមារ) តោះអាន គម្រោងរបស់អង្គការមូលនិធីអាស៊ី
- ២០១៨ អ្នកនិពន្ធអត្ថបទភាពយន្ត នៅផលិតកម្ម អប្សារា មេរ៉ា
- ២០១៩-២០២១ ជាអ្នកនិពន្ធ និង ជំនួយការដឹកនាំរឿង នៅផលិតកម្ម រស្មីហង្សមាស។
- ២០២២-Present ជាCopy Writer និងជំនួយការដឹកនាំរឿងនៅក្រុមហ៊ុន លី ហួរ លីស៊ីង និង អ្នកនិពន្ធ អ្នកដឹកនាំរឿង ឯករាជ្យ។
ស្នាដៃ
ពៅ មករា
- ទាំងអស់
- សៀវភៅ
- សំឡេង