រីម គីន
1911-11-08
ស្នាដៃ 2រីមគីន កើតនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩១១ នៅបាក់ទូក ក្នុងសង្កាត់ទី៥ នៃក្រុងភ្នំពេញ។ បិតាមានតួនាទីចុងក្រោយមុនចូលនិវត្តន៍ជា ចៅហ្វាយខេត្តកំពង់ស្ពឺ នាមគីម, មាតានាម រសា។ នៅជាកុមារ មានឈ្មោះហៅថា «ពន្លក»។ លោកបានរៀបការជាមួយកូនស្រីលោកចៅក្រមស្រីនាមនាងសិន ហៅ ស៊ីមន នៅថ្ងៃពុធទី១៦ ខែមករា ឆ្នាំ១៩៣៥។ លោក រីម គីន គឺជាអ្នកនិពន្ធរៀមច្បងដំបូងគេបង្អស់ ដែលបាននាំអក្សរសិល្ប៍ខ្មែរឈានទៅកាន់យុគទំនើប តាមរយៈការតាក់តែងស្នាដៃអក្សរសិល្ប៍ជាពាក្យរាយ ឬដែលយើងស្គាល់សព្វថ្ងៃថាជាប្រលោមលោក។
ស្នាដៃ
រីម គីន
- ទាំងអស់
- សៀវភៅ
- សំឡេង