នូ ហាច
1916-06-26
ស្នាដៃ 2លោកនូ ហាច កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩១៦ នៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ត បាត់ដំបង ។ ឪពុកនាម ឃួន នៅ និងម្តាយនាម ឱរ មួច ពួកគាត់ជាកសិករ។ លោកនូ ហាច ជាកូនច្បងនិងមានប្អូនៗច្រើននាក់ទៀត ក្នុងនោះមានប្អូនស្រី៣នាក់។ លោក នូ ហាច ស្ថិតក្នុងចំណោមក្រុមមនុស្សដំបូងគេបង្អស់ ដែលហ៊ានទម្លុះទម្លាយនូវទំនៀមអក្សរសិល្ប៍ខ្មែរបុរាណ ហើយចាប់យកការសរសេរបែបថ្មី តាមលំនាំអក្សរសិល្ប៍បស្ចិមប្រទេស ជាពិសេសអក្សរសិល្ប៍បារាំង។ រហូតមកទល់បច្ចុប្បន្ន របៀបសរសេររបស់អ្នកនិពន្ធរូបនេះ នៅតែអាចអន្ទងព្រលឹងអ្នកអានឲ្យអណ្ដែតអណ្ដូងក្នុងមនោសញ្ចេតនាដ៏សែនស៊ីជម្រៅ។ របៀបសរសេររបស់អ្នកនិពន្ធរូបនេះដដែល ថែមទាំងបន្តជះឥទ្ធិពលដល់អ្នកនិពន្ធជំនាន់ថ្មី បើទោះបីជាពេលវេលាកន្លងផុតទៅអស់រាប់ទសវត្សទៅហើយក្តី។
ស្នាដៃ
នូ ហាច
- ទាំងអស់
- សៀវភៅ
- សំឡេង