វង់ ផឿង
1943-06-11
ស្នាដៃ 3អ្នកនិពន្ធ《 វង់ ផឿង 》ម្ចាស់ស្នាដៃប្រលោមលោកបែបស៊ើបអង្កេតដ៏ល្អផ្តាច់ ( ១៩៤៣-១៩៧៥ ) លោក វង់ ផឿង កើតនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ១៩៤៣ នៅមោងឬស្សី ខេត្តបាត់ដំបង ។ ឪពុករបស់លោកនាម វង់ យឿង និងម្តាយនាម អ៊ន កីវ ។ លោក គឺជាសមាជិកនៃ សមាគមអ្នកនិពន្ធខ្មែរមួយរូប ហើយស្លាប់នៅកំឡុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឆ្នាំ១៩៧៥ ។ បើតាមលោក ឃីង ហុកឌី បញ្ជាក់ថា ស្នាដៃរបស់លោកត្រូវបានបោះពុម្ពផ្សាយចន្លោះពីឆ្នាំ១៩៦៥ ដល់១៩៧២ ។ ស្នាដៃរបស់លោកមានច្រើន ប៉ុន្តែរហូតមកដល់បច្ចុប្បន្នគេឃើញមានសល់មួយចំនួនដូចជា
- កំណប់ភុជង្គនាគ
- កេសសរកូលសឹង្ហបុរី
- បក្សីចំពុះដែក
- ទេវរូបត្បូងខ្មៅ
- តាមរកហង្សមាស និងរឿងគេចាប់ស្រីម្នាក់ ។ បើតាមលោក ហាក់ វ៉ាន់ដារា នៅក្នុងសៀវភៅអក្សរសិល្ប៍ខ្មែរឆ្នាំ១៩៧០-១៩៧៥ ភាគច្រើននៃស្នាដៃរបស់លោក គឺជារឿងស៊ើបអង្កេតមួយបែប ដែលលើកតម្កើងពីវីរភាពរបស់ចារបុរសខ្មែរ ក្នុងបេសកម្មតាមរកវត្ថុមានតម្លៃរបស់ជាតិ ដែលត្រូវឈ្មួញទុច្ចរិត ឃុបឃិតគ្នានាំយកទៅលក់នៅបរទេស ។ ជាមួយគ្នានេះដែរ ផ្សេងពីប្រលោមលោក គេក៏បានឃើញស្នាដៃរបស់លោក វង់ ផឿង ដែលសរសេរអំពីស្នេហាថែមទៀតដូចជា សួនក្រអូប សួនប្រសិទ្ធី ក្បួនតម្រាស្នេហាឥណ្ឌាភាគ១និងភាគ២ និង ការជ្រើសរើសសម្លាញ់១០០ឆ្នាំជាដើម។ ប្រយោគដ៏មានន័យមួយរបស់លោកគឺ “ អ្នកនិពន្ធមានឆន្ទៈឯក គឺលើកតម្កល់តម្កើងវីរជនខ្មែរខាងចារកម្មឱ្យមានថ្វីដៃតេជៈស្មើនឹងអន្តរជាតិ”៕ ស្រាវជ្រាវ និងរៀបរៀងដោយ ៖ ខា បញ្ញា
ដកស្រង់ចេញពី facebook page ៖ ប្រលោមលោកខ្មែរបុរាណ
ស្នាដៃ
វង់ ផឿង
- ទាំងអស់
- សៀវភៅ
- សំឡេង