នី ស្រីពេជ្រ

1999-10-12
ស្នាដៃ 9

នាងខ្ញុំឈ្មោះ នីស្រីពេជ្រ ជាអ្នកខេត្តកណ្តាល ។ ខ្ញុំជានិស្សិតដែលបញ្ចប់បរិញ្ញាប័ត្រផ្នែកទេសចរណ៍ ។ រាប់ចាប់ពីក្នុងកំឡុងឆ្នាំ២០១៦មក រយៈពេល៤ឆ្នាំទើបខ្ញុំអាចចេះសរសេររឿងខ្លីមួយឲ្យចប់ គ្រប់តាមលក្ខខណៈនៃរឿងខ្លីបាន។ មកដល់ថ្ងៃនេះសម្រាប់អ្នកមើលមកប្រហែលឃើញមិនសូវជាធំដុំប៉ុន្មាននោះទេ តែសម្រាប់ខ្ញុំវិញគឺអស្ចារ្យណាស់់ ដែលក្ដីស្រមៃក្លាយជាការពិតហើយ ដោយស្នាដៃរឿងខ្លី « ផ្លូវថ្នល់ត្រង់ » របស់ខ្ញុំបានដាក់ផ្សាយ នៅលើផេកប្រលោមលោក sbay និងនៅលើអេប Sabay-Enovel ហើយរឿងដែលនឹងត្រូវចេញផ្សាយបន្តបន្ទាប់ទៀតមានដូចជា៖ - កុំស្នង - ម្ចាស់ភួងផ្កា - បន្ទប់ជួលយាយណយ ចុងក្រោយក៏អរគុណអ្នកដែលតែងតែជួយលើកទឹកចិត្តខ្ញុំតាំងពីពេលចាប់ផ្ដើមរហូតមកដល់ពេលនេះ ហើយក៏អរគុណដល់ប្រលោមលោក sbay ផងដែរ ដែលបានផ្តល់ឱកាសឲ្យខ្ញុំបានដាក់ផ្សាយរឿងនៅក្នុង App Sabay-Enovel៕

ស្នាដៃ

នី ស្រីពេជ្រ