ការសង្រ្គោះបឹងទន្លេសាប ដោយ សា៊ សុផល

ការសង្រ្គោះបឹងទន្លេសាប ដោយ សា៊ សុផល


ទិវាបុណ្យបរិស្ថានរបស់សហគមន៍បឹងទន្លេសាបនៅឆ្នាំនេះនឹងប្រារព្ធធ្វើឡើងនៅចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី១ ខែធ្នូ។ ទិវាបុណ្យបរិស្ថានរដូវទឹកសម្រកបឹងទន្លេសាបឆ្នាំ២០១៩ ក្រោមប្រធានបទ៖ «សហគមន៍យើងស្អាត ទន្លេសាបស្អាត ដោយគ្មានប្លាស្ទិក»។ ទិវានេះ នឹងប្រារព្ធធ្វើនៅតាមសហគមន៍ជាប់បឹងទន្លេសាប ក្នុងភូមិសាស្រ្ដខេត្តសៀមរាបដែលមាននៅសហគមន៍សង្កាត់សៀមរាប សហគមន៍ចុងឃ្នៀស សហគមន៍កំពង់ឃ្លាំង និងសហគមន៍មេជ្រៃ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​អង្គការមូលនិធីទំពាំងស្នងឫស្សី ដែល​បាន​ចេញផ្សាយ​ កាលពី​ថ្ងៃទី ២៧ ខែវិច្ឆិកា ២០១៩។