បច្ចេកទេសប្រើសម្លេងហៅសត្វស្លាប និង ការថតសត្វព្រៃ ដោយលោក ស៊ុយ សេងលីម
ស៊ុយ សេងលីម ជាកូនខ្មែរមួយរូបទៀតហើយ សុខចិត្តចំណាយលុយផ្ទាល់ខ្លួនរាប់ពាន់ដុល្លារ និងប្រឈមការលំបាកគ្រប់បែបយ៉ាង ដើម្បីចុះស្រាវជ្រាវសត្វស្លាបនានាដែលមានវត្តមាននៅប្រទេសកម្ពុជា ដើម្បីយកមកផ្សព្វផ្សាយឲ្យពលរដ្ឋបានស្គាល់ហើយបណ្ដុះចិត្តឲ្យចេះស្រលាញ់ ឈប់ហូបសាច់ព្រៃ និងអភិរក្សសត្វដែលនៅសេសសល់ទាំងប៉ុន្មានឲ្យគង់វង្សតទៅមុខទៀត។