យុទ្ធសាស្រ្ត និងមូលហេតុអាមេរិកចាញ់ក្នុងសង្រ្គាមវៀតណាម

យុទ្ធសាស្រ្ត និងមូលហេតុអាមេរិកចាញ់ក្នុងសង្រ្គាមវៀតណាម


យុទ្ធសាស្រ្ត និងមូលហេតុនាំឲ្យអាមេរិក ចាញ់ក្នុងសង្រ្គាមវៀតណាម៖ សង្រ្គាមវៀតណាមឆ្នាំ ១៩៥៥ ដល់ ១៩៧៥ ត្រូវពិភពលោកទទួលស្គាល់ថាជាសង្រ្គាមទីពីរនៅឥណ្ឌូចិន ឬហៅថាជាសង្រ្គាមអាមេរិកក្នុងជម្លោះទឹកដីរៀតណាម ឡាវ និង កម្ពុជា។ សង្រ្គាមឥណ្ឌូចិនលើកទីពីរនេះកើតចេញពីជម្លោះរវាង វៀតណាមខាងជើង និង រៀតណាមខាងត្បូង ដោយខាងជើងដឹកនាំដោយលោក ហូជីមិញ ដែលគាំទ្រដោយ រូស្សី ចិននិងបណ្តាលប្រទេសកុម្មុយនិស្តមួយចំនួនទៀត ហើយវៀតណាមខាងត្បូងដឹកនាំដោយលោក Ngô Đình Diệm និង លោក Nguyễn Văn Thiệu ដែលគាំទ្រដោយអាមេរិក​និង បណ្តាលប្រទេសដែលគាំទ្រលិទិ្ធប្រជាធិបតេយ្យ។