កម្លាំងយោធានៃមហាអំណាចទាំង៥របស់ពិភពលោក
កម្លាំងយោធានៃមហាអំណាចទាំង៥របស់ពិភពលោក៖ ដូចអ្វីដែលអ្នកធ្លាប់ដឹងហើយថាមហាអំណាចទាំង៥របស់ពិភពលោកគឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយក៏ជាប្រទេសដែលមានឥទ្ធិពលបំផុតលើតុចរចានៅក្នុងកិច្ចការនយោបាយពិភពលោក។ គ្រប់កាលៈទេសៈសំខាន់ៗក្នុងការប្រើប្រាស់កងកំលាំងយោធាសម្រាប់សមរភូមិប្រឆាំងរដ្ឌាភិបាល ឬ ពួកបះបោរនៅក្នុងប្រទេសណាមួយសមាជិកអចិន្ត្រៃយ៍ទាំង៥នឹងបើកកិច្ចប្រជុំបន្ទាន់មួយសម្រាប់បោះឆ្នោតដាក់វិធាការណាមួយ។