បណ្តុះភាពក្លាហានរបស់កូន
សម្រាប់ឪពុកម្តាយគ្រប់គ្នាតែងតែចង់អោយកូនបានល្អ ក៏ប៉ុន្តែទង្វើរបស់ឪពុកម្តាយពេលខ្លះអាចធ្វើអោយប៉ះពាល់ដល់សតិអារម្មណ៏របស់កូនៗ ដូចជាការស្តីបន្ទោសខ្លាំងពេក ការវាយដំដើម្បីប្រៀនប្រដៅកូនជាដើម។ជំនោសអោយទង្វើមិនគប្បីទាំងនេះ អ្នកគួររៀនលើកទឹកចិត្តកូន ឬក៏ធ្វើជាការណែនាំដោយមានរង្វន់ជាដើម។ធ្វើបែបនេះអាចអោយកូនៗរបស់អ្នកមានសេចក្តីក្លាហានក្នុងការសម្រេចចិត្តឬធ្វើអ្វីមួយដោយខ្លួនរបស់គេ៕"