បេះដូងក្នុងពែងកាហ្វេ (សំឡេង)
ខេមាជានារីម្នាក់ដែលស៊ូទ្រាំនឹងការឈឺចាប់មិនបាន ក៏ហូរទឹកភ្នែកច្រោកដោយមិនដឹងខ្លួន ពេលស្ដាប់ឮសម្ដីសង្សារសុំបែកគ្នាដោយសំអាងលេសថា ឪពុកម្ដាយមិនចង់ឱ្យមានស្នេហានៅក្នុងវ័យសិក្សា។
ខេមាជាកូនអ្នកខេត្ត តែមកបន្តការសិក្សាមហាវិទ្យាល័យនៅភ្នំពេញ ហើយក៏បានបាក់ចិត្តស្រលាញ់បុរសម្នាក់ឈ្មោះឧត្ដម។ ពួកគេទាំងពីរចាប់ផ្ដើមនិស្ស័យស្នេហ៍ជាមួយគ្នាដំបូងនៅហាងកាហ្វេមួយកន្លែង។ បន្ទាប់មកដោយការទុកចិត្តគ្នាទៅវិញទៅមក ប្រុសស្រីមួយគូនេះក៏ស្ម័គ្រចិត្តរស់នៅបន្ទប់ជួលជាមួយគ្នាដូចប្ដីប្រពន្ធ។
បន្ទាប់ពីប្រាប់ការពិតរួចរាល់ហើយ សង្សាររបស់ខេមាបានរើទៅនៅកន្លែងផ្សេង និងមិនព្រមលើកទូរសព្ទទៀតទេ។ ប៉ុន្តែខេមានៅតែព្យាយាមខលទៅណាត់ជួបសង្សារខ្លួនមិនឈប់ ព្រោះនាងមិនអស់ចិត្ត ព្រមទាំងមិនជឿអ្វីដែលខ្លួនបានស្ដាប់ឮ។ ការពិតបុរសម្នាក់នោះជិតស្លាប់ ទើបគេធ្វើឱ្យខេមាខឹងនិងស្អប់ ដើម្បីមិនឱ្យឈឺចាប់ពេលគេស្លាប់ទៅ។