ហេតុអ្វីមិនមែនជាបង (សំឡេង)

ហេតុអ្វីមិនមែនជាបង (សំឡេង)


ស្នេហា​​ពិត​ជា​មិន​អាច​បង្ខំ​ចិត្ត​បាន​ទេ​ ហើយ​ក៏​មិន​អាច​ឃាត់​ឃាំង​ ឬ​បិទ​សិទ្ធិ​សេរី​ភាព​គ្នា​បាន​ដែរ​។ នី​តា​​បាន​ភ្ជាប់​ពាក្យ​ជាមួយ​ប៊ី​តាំង​ពី​រៀន​ឆ្នាំ​ទី​៣​។ ប៉ុន្តែ​ស្នេហា​ដែល​ចាស់​ទុំ​បាន​ដឹង​ឮ​នេះ​ មិន​បាន​ធ្វើ​ឲ្យ​នាង​មាន​ក្ដី​សុខ​ទេ​ គឺ​ព្រោះ​តែ​ការ​ប្រចណ្ឌ​ឥត​ព្រំ​ដែន​របស់​ប៊ី​។

នី​តា​បាន​បាក់​ចិត្ត​ស្រលាញ់​អ្នក​ធ្វើ​ការ​ជាមួយ​គ្នា ព្រោះ​គេ​តែង​ជួយ​លួង​លោម​នាង ពេល​នាង​មាន​បញ្ហា​ជាមួយ​គូ​ដណ្ដឹង​ ឯ​បុរស​នោះ​ក៏​​ស្រលាញ់​នាង​ស្រប​ពេល​ដែល​គាត់​ក៏​មាន​សង្សារ​ដូច​គ្នា​ដែរ​។ ស្នេហា​​ដ៏​ចម្រុង​ចម្រាស់​នេះ​ត្រូវ​បាន​ចប់ ដោយសារ​នីតា​ត្រូវ​រៀបការ​ជាមួយ​ប៊ី។