ថៅកែផេង (សំឡេង)

ថៅកែផេង (សំឡេង)


បើ​ស្នេហា​កើត​ឡើង​ដោយ​ទឹក​ចិត្ត​ស្មោះ​ស្ម័គ្រ ច្បាស់​ជា​អាច​មាន​លទ្ធផល​ល្អ​នៅ​ពេល​ចុង​បញ្ចប់ ប៉ុន្តែ​បើ​ស្នេហា​មួយ​កើត​ឡើង​ដោយ​សារ​តែ​ចិត្ត​ភ្លើត​ភ្លើន​មួយ​ឆាវ ឬ​ព្រោះ​តែ​ចង់​បោក​យក​អ្វី​មួយ​ពី​គេ​ នោះ​លទ្ធផល​ចុង​ក្រោយ​ក៏​វា​គឺ​ជា​ការ​ខក​បំណង។

ស្រី​ឡែន​ យុវតី​ជាង​២០​ឆ្នាំ​សុខ​ចិត្ត​ដើរ​ចេញ​ពី​ផ្ទះ​ដោយ​សារ​តែ​បង​ៗ និង​ម្ដាយ​មិន​គាំទ្រ​ឱ្យ​នាង​ទៅ​ស្រលាញ់​ថៅកែ​អ្នកមាន​ម្នាក់​ ព្រោះ​តែ​គាត់​មាន​ប្រពន្ធ​រួច​ទៅ​ហើយ​។ ថៅ​កែ​ផេង​នោះ​ ទោះបី​មាន​ប្រពន្ធ​ហើយ​ក៏​នៅ​តែ​ស្រលាញ់​ឡែន គាត់​ហ៊ាន​ផ្ដល់​គ្រប់​យ៉ាង​ដែល​នាង​ចង់​បាន​ ទាំង​ពេល​វេលា មាស​ប្រាក់ និង​អ្វី​ៗ​ផ្សេង​ទៀត។

នាង​បាន​បោះ​បង់​សាច់​ញាតិ ហើយ​មក​រស់​នៅ​ឆក់​កណ្ដៀត​ជាមួយ​លោក​ផេង​ ទោះ​បី​មាន​ការ​ព្រមាន​ពី​ប្រពន្ធ​ដើម​ក៏​ដោយ​។ មួយ​រយៈ​ក្រោយ​មក ឡែន​ដឹង​ថា​លោក​ផេង​មាន​ជំងឺ​ ត្រូវ​ដេក​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ ទើប​មិន​បាន​មក​រក​នាង​ដូច​ពី​មុន​។ ទៅ​សួរ​សុខ​ទុក្ខ​ថៅកែ​ផេង​ដល់​មន្ទីរពេទ្យ ឡែន​ប្រុង​បោក​យក​ទ្រព្យ​គាត់​ដែរ​ តែ​ហា​មិន​ទាន់ ត្រូវ​ប្រពន្ធ​ដើម​គាត់​ប្រាប់​ដំណឹង​អកុសល​មួយ​ទៅ​នាង។