បេះដូងអ្នកទីបី
«សិដ្ឋថ្ងៃនេះទំនេរអត់? ខ្ញុំចង់ដើរលេងជូនខ្ញុំដើរលេងបានអត់? នៅផ្ទះអផ្សុកណាស់!« «ចុះកេតសង្សារណារីមិចមិនបបួលគេដើរលេងទៅ ចុះមិចមកបបួលខ្ញុំចឹង» «កេតគេជាប់រវល់!» «ចឹងបានន័យថាខ្ញុំជាមនុស្សកំដរមែនទេ?» «មានណាសិដ្ឋយើងជាមិត្តនិងគ្នា» «ត្រឹមតែជាមិត្តទេអី សូមលើសពីមិត្តបានអត់?» «សិដ្ឋនេះចេះស៊ីអារម្មណ៍ទៀតលូវអត់បានទេ!» «មានណា ណារីខ្ញុំនិយាយមែនណា!» «ចឹងចាំពេលក្រោយទៅណា ព្រោះពេលនេះបេះដូងខ្ញុំជាប់រវល់ហើយចា…..។» «ចុះណារីចង់ទៅណាដែរ?» «ខ្ញុំចង់ទៅកោះពេជ្របានអត់?» «ហើយណារីចង់ទៅពេលណាដែរ?» «ចឹងពេលល្ងាចសិដ្ឋមកយកខ្ញុំនៅផ្ទះមកណា ពេលល្ងាច ចូលមកដល់ ពិសិដ្ឋ ទៅយកណារីទីអង្គុយតាមជួរមាត់ទន្លេ»
«សិដ្ឋសប្តាហ៍ក្រោយទៅដើរលេងកំពង់សោមជាមួយពួកយើងអត់» «មិចណារីមកបបួលខ្ញុំទៀតហើយ ចុះកេតសង្សារណារី មិនបបួលគេទៅ» «កេតក៏គេទៅដើរតែចង់បបួល សិដ្ឋទៅដែរបានគ្នា» «អត់ទេខ្ចិលណាស់ មិនចង់ធ្វើមនុស្សរំខានគេ» «ចូណាស់សិដ្ឋ ស៊ីអារម្មណ៍ទៀតហើយ»