My Crush

«មិនមែន​ចង់​ជួប​ទេ តែ​មិន​ជួប​មិនបាន» នរណា​ក៏​ដោយ​ឲ្យ​តែ​ស្គាល់​ពាក្យ​មួយ​ឃ្លា​នេះ គឺ​ដូចជា​ស្គាល់​រូបខ្ញុំ​ដែរ។ អ្វីដែល​សំខាន់​គឺថា​ខ្ញុំ​ជា​អ្នក​នាំ​ពួកគេ​ឲ្យ​ស្គាល់​អ្វី​ទៅជា​ពាក្យ​ហៅថា «Crush» មិន​ត្រឹមតែ​ពួកម៉ាក​ប៉ុន្មាន​នាក់​ដែល​ជិតស្និទ្ធ​នឹង​ខ្ញុំ​ហ្នឹង​ទេ នៅក្នុង​ហ្វេ​ស​ប៊ុ​ក អា​ផេ​ក​ដែល​អ្នក​ចូលចិត្ត​crushលើ​គេ​ចូលចិត្ត​ចុច​shareត​គ្នា​ហ្នឹង បើ​ចង់​រកមុខ​ម្ចាស់​ផេ​ក គឺ​ម្នាក់​នេះឯង។ «ជីវិត​មួយ​នេះ បើ​គ្មាន​crushទេ ជីវិត​ប្រាកដជា​គ្មានទេ​ពាក្យ​ថា​រីករាយ» ព្រះ​អើយ!!! ទើបតែ​បង្ហោះ​មុន​ហ្នឹង​សោះ shareឡើង​ជិត១០០??? បើតាម​លទ្ធផល​ជាក់ស្តែង​នេះ បានបង្ហាញ​ឲ្យ​ឃើញថា​សម័យ​ឥលូវ​នេះ ចំនួន​អ្នក​crushលើ​គេ​មាន​កាន់តែច្រើន​ហើយ​តើ…មិន​ប្រាកដថា​ជា​រឿង​ល្អ ឬ​អាក្រក់​ទេ​សម្រាប់​ពិភពលោក​នេះ។ អូន​អត់​ខ្វល់ សំខាន់​អូន​ស្អាត លលេង​ទេ ខុស​ប៉ារ៉ូល​ហើយ… អូន​អត់​ខ្វល់ សំខាន់​អូន​សប្បាយ​ចិត្ត។ ធ្លាប់​មាន​ប៉ុន្មាន​ដង​ដែរ ដែល​ពួកម៉ាក​លំដាប់​សំណព្វចិត្ត​របស់ខ្ញុំ ស្តីបន្ទោស​អា​រឿង​លួច​ស្រលាញ់​គេ​ហ្នឹង ហើយ​ពួកវា​នាំគ្នា​រុញ​ឲ្យ​ខ្ញុំ​រក​សង្សារ​មួយ​ហ្នឹង​គេ​ដែរ ព្រោះថា​ក្នុង​ក្រុម​របស់​យើង​ហ្នឹង នៅ​សល់​តែ​ខ្ញុំ​មិនទាន់ ​Taken។