រាជបុត្រទាំងបី និង វត្ថុទិព្វ (សំឡេង)
កាលពីយូរលង់ណាស់មកហើយ ព្រះចៅស៊ុលតង់នៃប្រទេសឥណ្ឌាមានរាជបុត្រា៣អង្គ គឺរាជបុត្រច្បងនាម ហាសេន បុត្រកណ្តាលទ្រង់អាលី បុត្រាពៅព្រះនាមអាម៉េដ។ មហាស៊ុលតង់អង្គនេះមានព្រះគម្រោងថានឹងស្វែងរកឱកាសរៀបអភិសេករាជបុត្រអង្គណាមួយរបស់ទ្រង់ទៅជាមួយព្រះធីតាព្រះនាមថា Nouronnihar បុត្រីនៃក្សត្រ Noble ដែលជាកុលស្ត្រីដ៏ល្បីល្បាញខាងមានសម្ភស្សដូចទេពធីតា និងមានចរិយាល្អជាកំពូលស្រីលើលោក។ ព្រះអង្គបានកោះហៅរាជបុត្រាទាំងបីមក ហើយប្រកាសថា មានតែរាជបុត្រាច្បង គឺទ្រង់ហាសេនតែប៉ុណ្ណោះដែលមានវ័យស័ក្ដិសមនឹងទៅស្តីដណ្តឹងព្រះនាង Nouronnihar មកជាជាយា។ តែរាជបុត្រាទាំងពីរផ្សេងទៀតដែលសុទ្ធសឹងមានមេត្រីលើស្រីដ៏ល្បីឈ្មោះ បានបដិសេធមិនព្រមគោរពតាមហើយចោទថា នេះជាព្រះទ័យដ៏លំអៀងមួយ។