បុរសកម្ជិលមានប្រពន្ធគ្រប់លក្ខណ៍ (សំឡេង)
មានរឿងព្រេងមួយដំណាលថា មានបុរសកម្ជិលម្នាក់មានប្រពន្ធគ្រប់លក្ខណ៍។ បុរសជាប្ដីទៅកាប់ឈើក្នុងព្រៃ ហើយរុក្ខទេវតា ខ្លាចអស់លំនៅក៏បានអង្វរពីរនាក់ប្ដីប្រពន្ធឱ្យឈប់កាប់ឈើទៀត។ រុក្ខទេវតានឹងប្រាប់កន្លែងមានកំណប់។ បុរសជាប្ដីក៏យល់ព្រម ហើយក៏ទៅកាយកំណប់ បានមាសប្រាក់ច្រើន។ នាងជាភរិយា យកវាជួយដូរ ក៏ក្លាយជាអ្នកមានទៅ។