បរាជ័យក្នុងសង្គ្រាមលោកលើកទី២ និងវត្តមានអាមេរិកលើកទឹកដីជប៉ុន

បរាជ័យក្នុងសង្គ្រាមលោកលើកទី២ និងវត្តមានអាមេរិកលើកទឹកដីជប៉ុន


អំឡុងសង្រ្គាមលោកលើកទី២ ជប៉ុនបានវាដណ្តើមកាន់កាប់ទឹកដីប្រទេសជាច្រើននៅអាស៊ី ឧបទ្វីបឥណ្ឌូចិន ថៃ ម៉ាឡេស៊ី ហ្វីលីពីន កូរ៉េ ហើយមួយផ្នែកធំនៅទឹកដីចិន។ នៅថ្ងែបញ្ចប់នៃសង្រ្គាមលោកលើកទី២ គឺនៅថ្ងៃ ១៥ សីហា ឆ្នាំ ១៩៤៥ ឬ ថ្ងៃជ័យជំនះលើជប៉ុន ព្រះចៅអធិរាជ Hirohito បានប្រកាសចាញ់សង្រ្គាម និង បានដកកងទ័ព្ធចេញពីទឹកដីដែលវាយកាន់កាប់ទាំងអស់ ខណៈកងទ័ព្ធ Allied Powers ដឹកនាំដោយសម្ព័ន្ធមិត្ត អង់គ្លេស បារាំង សហភាព​សូវៀត និង សហរដ្ឋអាមេរិក បានចូលឈ្លានពានទឹកដីជប៉ុន ហើយក៏ជាវត្តមានដំបូងបង្អស់ក្នុងប្រវិត្តិសាស្រ្ត ដែលកងទ័ព្ធបរទេសមានវត្តមាននៅលើទឹកដីដែនកោះមួយនេះ។