ទី រ៉ាឌី ស្ថាបនិក Khmer24
កាលបើកគេហទំព័រនៅឆ្នាំ២០០៩ សហគ្រិនរូបនេះ ជួបការលំបាកច្រើន ព្រោះវាជាការទំព័រអាជីវកម្មថ្មីសន្លាង មិនសូវទទួលបានការគាំទ្រពីគ្រួសារ និងអតិថិជន គួបផ្សំនឹងការប្រើប្រាស់ Internet របស់ពលរដ្ឋខ្មែរ មិនទាន់ទូលំទូលាយ។ បើទោះបានកម្រៃតិចតួចក្ដី សាស្ត្រាចារ្យផ្នែកព័ត៌មានវិទ្យា បានចំណាយខ្លួនជាដើមទុន ក្នុងស្មារតីខិតខំធ្វើការ ធ្វើយ៉ាងណាឱ្យអាជីវកម្ម Digital របស់លោក មុជទៅគោលដៅ។ “ពិភពលោកមានអាហ្នឹងអស់ហើយ ខ្មែរយើងគួរតែមានអាហ្នឹងដែរ"។ នេះជាសម្ដីរបស់លោក ទី រ៉ាឌី ស្ថាបនិក Khmer 24 និយាយអំពី គេហទំព័រទិញលក់ទំនិញអនឡាញ នៅក្នុងកម្មវិធី Talkin' Biz។