ទី រ៉ាឌី ស្ថាបនិក​ Khmer24

ទី រ៉ាឌី ស្ថាបនិក​ Khmer24


កាល​​បើក​គេហទំព័រ​​នៅ​ឆ្នាំ​២០០៩​ សហគ្រិន​រូប​នេះ ជួប​ការ​លំបាក​ច្រើន ព្រោះ​វា​ជា​ការ​ទំព័រ​​អាជីវកម្ម​ថ្មី​សន្លាង មិន​សូវ​ទទួល​បាន​ការ​​គាំទ្រ​ពី​គ្រួសារ និង​អតិថិជន​ គួបផ្សំ​នឹង​ការ​ប្រើប្រាស់ Internet របស់​ពលរដ្ឋ​ខ្មែរ​ មិន​ទាន់​ទូលំទូលាយ។ បើ​ទោះ​​​បាន​កម្រៃ​តិចតួច​ក្ដី សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មាន​វិទ្យា បាន​ចំណាយ​​ខ្លួន​ជា​ដើមទុន ក្នុង​ស្មារតី​​ខិតខំ​ធ្វើការ ធ្វើ​​យ៉ាងណា​ឱ្យ​អាជីវកម្ម Digital របស់​លោក ​មុជ​ទៅ​គោលដៅ។ “​ពិភព​លោក​មាន​អា​ហ្នឹង​អស់​ហើយ​ ខ្មែរ​យើង​គួរ​តែ​មាន​​អា​ហ្នឹង​ដែរ"។ នេះ​ជា​​​សម្ដី​របស់​លោក​ ទី រ៉ាឌី ស្ថាបនិក​ Khmer 24 និយាយ​អំពី​ គេហទំព័រ​​​ទិញ​លក់​ទំនិញ​អន​ឡាញ នៅ​ក្នុង​​​កម្មវិធី Talkin' Biz។