តួនាទី​ស្វាមី​ និង ភរិយាដើម្បី​ជីវិត​គ្រួសារ​មាន​សេចក្ដី​សុខ

តួនាទី​ស្វាមី​ និង ភរិយាដើម្បី​ជីវិត​គ្រួសារ​មាន​សេចក្ដី​សុខ


ក្រោយពី​រៀប​អាពាហ៍ពិពាហ៍​រួច មនុស្ស​ពីរ​នាក់​បាន​ក្លាយ​ជា​គ្រួសារ​មួយ ​ជា​ភរិយា​ស្វាមី​ដែល​ត្រូវ​គោរព​គ្នា​ទៅវិញទៅមក​។ ការ​គោរព​ប្រតិបត្តិ​ធ្វើ​ឲ្យ​ជីវិត​គូស្នេហ៍​មាន​សេចក្ដី​សុខ​ទាំង​កាយ ទាំង​ចិត្ត នេះ​ជា​ទង្វើ​មួយ​ដ៏​សំខាន់​ដែល​ស្វាមីភរិយា​ទាំងឡាយ​គួរតែ​សិក្សា​ស្រាវជ្រាវ​។ ក្នុង​គ្រួសារ​ការ​មិន​យោគយល់​ចិត្ត​គ្នា ធ្វើ​ឲ្យ​កើតមាន​ការ​ឈ្លោះប្រកែក បែក​សំឡេង​រហូតដល់​ត្រូវ​លែងលះ​គ្នា​។ ក្នុង​គ្រួសារ​គ្មាន​ស្វាមីភរិយា​ណា​ប្រាថ្នា​ចង់​ជួប​ការ​បែកបាក់​ប្រេះឆា​នោះ​ទេ​។ ដូច្នេះ​តើ​ក្នុង​នាម​ជា​ស្វាមី​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ដើម្បី​ឲ្យ​ជីវិត​គ្រួសារ​មាន​សេចក្ដី​សុខ ពោរពេញ​ដោយ​ការ​កក់​ក្ដៅ​គ្រប់ប្រការ​?